Loading...

Wednesday, December 28, 2016

មហាសេដ្ឋីគ្រាប់ពេជ្រឥណ្ឌាម្នាក់ បានចេញថ្លៃរៀបការដល់កូនក្រមុំកំព្រាឪពុកចំនួន ២៣៦នាក់


ឥណ្ឌា៖ សារព័ត៌មានដេលីម៉ែល បានចុះផ្សាយកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ថា មហាសេដ្ឋីគ្រាប់ពេជ្រ នៅក្នុងប្រទេសឥណ្ឌាម្នាក់ បានរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ដ៏ធំមួយ ទៅដល់កូនក្រមុំកំព្រាឪពុកចំនួន ២៣៦នាក់ ហើយថែមទាំងផ្តល់ជាកាដូតម្លៃរាប់ពាន់ដុល្លារដល់ពួកនាងថែមទៀតផង។

ក្នុងប្រទេសឥណ្ឌា ពិធីកាយ៉ាដាន (Kanyadaan) ឬមានន័យថាជាពិធីដែលប្រគល់កូនស្រី ទៅឱ្យគេក្នុងពិធីរៀបអាពាហ៍ពិពាហ៍ គឺជាប្រពៃណីនៃក្តីស្រលាញ់មួយ ប៉ុន្តែស្ត្រីវ័យក្មេងជាច្រើន ជាពិសេសមកពីសហគមន៍ក្រីក្រ មិនមានលទ្ធភាពរៀបចំពិធីមួយនេះឡើយ។

ប៉ុន្តែមហាសេដ្ឋីមួយរូបឈ្មោះ Mahesh Savani បានចូលខ្លួនមកជួយ ដោយបានចំណាយប្រាក់សម្រាប់ការរៀបអាពាហ៍ពិពាហ៍ដ៏ធំ នៅក្នុងរដ្ឋ Gujarat កាលពីថ្ងៃអាទិត្យ ទី២៥ ធ្នូ និងបានរៀបចំពិធីកាយ៉ាដាន (Kanyadaan) សម្រាប់កូនក្រមុំទាំងអស់នោះថែមទៀត។

ប្រភពព័ត៌មានបានឲ្យដឹងថា កូនប្រុសរបស់មហាសេដ្ឋីពេជ្ររូបនេះ ចំនួន២នាក់ ក៏បានរៀបអាពាហ៍ពិពាហ៍ក្នុងពិធីដូចគ្នា នៅថ្ងៃតែមួយនេះដែរ ដោយធ្វើឱ្យកូនក្រមុំមានចំនួនសរុប ២៣៨ នាក់ឯណោះ។

លោក Savani ដែលជាមហាសេដ្ឋីក្នុងវិស័យឧស្សាហកម្មច្នៃពេជ្រក្នុងទីក្រុងស៊ូរ៉ាត់ (Surat) បាននិយាយថា លោកជឿជាក់ថា ការផ្តល់កូនក្រមុំទៅកូនកំលោះបែបនេះ គឺជាពរជ័យពីព្រះជាម្ចាស់។

ប្រភពព័ត៌មានបានបន្តថា នេះមិនមែនជាលើកទីមួយទេដែលលោក Savani ធ្វើបែបនេះ ហើយគាត់ក៏បាននិយាយថា “ជាមួយនឹងការៀបអាពាហ៍ពិពាហ៍ដ៏ធំ នៅថ្ងៃអាទិត្យនេះខ្ញុំបានក្លាយជាឪពុកម្នាក់ ដែលមានមោទនភាព ដោយបានរៀបចំពីធីកាយ៉ាដាន (Kanyadaan) ដល់កូនក្រមុំជាង ៧០០ នាក់ មកទល់ពេលនេះ”។

នៅក្នុងពីធីអាពាហ៍ពិពាហ៍ដ៏ធំនេះ ក៏មានជួលឧទ្ធម្ភាគចក្រ របស់ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយដើម្បីថតជាវីដេអូថែមទៀតផង។ មិនតែប៉ុណ្ណោះមហាសេដ្ឋីរូបនេះ ក៏បានជូនកាដូជាមាស សាឡុង និងគ្រែ ដែលមានតម្លៃ ៥សែនរូពី (ជិត ៧.៤០០ដុល្លារ) ដល់កូនក្រមុំម្នាក់ៗផងដែរ។

គួរបញ្ជាក់ថា មហាសេដ្ឋីរូបនេះ បានចាប់ផ្តើម ការជួយរៀបចំធ្វើពិធីកាយ៉ាដាន (Kanyadaan) នេះនៅក្នុងឆ្នាំ២០០៨ នៅពេលដែលបុគ្គលិករបស់លោកម្នាក់ បានស្លាប់ប៉ុន្មានថ្ងៃមុនពេលអាពាហ៍ពិពាហ៍កូនស្រីរបស់គាត់មកដល់៕






ប្រភព ៖ Dailymail
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email