loading...
Loading...

Tuesday, December 13, 2016

គូ​ដណ្តឹង​ល្បួង​នាង​រួមរ័ក ពេល​មេបា​ទាស់​គ្នា​ផ្តាច់​ពាក្យ ទើប​ដឹង​ថា​នាង​មាន​ផ្ទៃពោះ

loading...

Loading...

ខេត្តក្រចេះ ៖ ក្រោយ​ពី​បាន​ភ្ជាប់ពាក្យ​ជា​គូដណ្តឹង​ដែល​ជា​ខ្មែរ​អ៊ិ​ស្លា​ម​ដូច​គ្នា បុរស​ជា​គូ​ដណ្តឹង​ត្រូវ​ទទួល​រង​ការ​ជាប់ចោទ​ពី​បទ​រំលោភ​សេពសន្ថវៈ ហើយ​ត្រូវ​នគរបាល​ឃាត់ខ្លួន​បន្ទាប់ពី​ក្រុម​គ្រួសារ​របស់​កូនក្រមុំ​ដឹង​ថា ក្រោយ​ការ​ភ្ជាប់ពាក្យ​ជិត​មួយ​ឆ្នាំ​កន្លង​មក បុរស​រូប​នេះ​បាន​ល្បួង​អនាគត​កូនក្រមុំ​ដែល​មាន​អាយុ​១៤​ឆ្នាំ​រួមរ័ក​ជា​ច្រើន​ដង​ខុស​ពី​ទំនៀមទម្លាប់​រហូត​មាន​ផ្ទៃពោះ​មុន​ថ្ងៃ​រៀប​ការ ។
មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​អូរ​គ្រៀង ឲ្យ​ដឹង​ថា អនាគត​កូនកំលោះ​ជាប់ចោទ​ឈ្មោះ រ៉ សត​ប៉ា​ទ្រី អាយុ​២៤​ឆ្នាំ រស់នៅ​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ បាន​ភ្ជាប់ពាក្យ​ជាមួយ​យុវតី​អាយុ​១៤​ឆ្នាំ ជា​ខ្មែរ​អ៊ិ​ស្លា​ម​ដូច​គ្នា​និង​រស់នៅ​ក្នុង​ឃុំ​ជាមួយ​គ្នា​។ អនាគត​កូនកំលោះ​រូប​នេះ បាន​ត្រូវ​នគរបាល ប៉ុស្តិ៍​រដ្ឋបាល​អូរ​គ្រៀង ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៩
ខែធ្នូ យោង​តាម​ពាក្យបណ្តឹង​របស់​អនាគត​កូនក្រមុំ ក៏​ដូច​ជា​ក្រុម​គ្រួសារ​របស់​នាង ។

តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយកូន​ក្រមុំ​ឲ្យ​ដឹង​ថា កាលពី​ខែមីនា កន្លង​ទៅ ពួក​គេ​ទាំង​ពីរ​នាក់​បាន​ព្រមព្រៀង​ភ្ជាប់ពាក្យ​នឹង​គ្នា ។ ក្រោយ​ពី​ភ្ជាប់ពាក្យ​រួច អនាគត​កូនកំលោះ​រូប​នេះ​តែងតែ​ល្បួង​កូនក្រមុំ​រួមរ័ក​បាន​សម្រេច​ជា​បន្តបន្ទាប់ តែ​ក្រោយ​ពី​ក្រុម​គ្រួសារ​ទាំង​សងខាង​មានការ​ឈ្លោះប្រកែក​គ្នា ក៏​ឈាន​ដល់​ការ​ផ្តាច់​ពាក្យ​មិន​ឲ្យ​រៀប​ការ ហើយ​ជម្លៀស​កូនក្រមុំ​ឲ្យ​មក​រៀន​នៅ​ខេត្ត​ត្បូងឃ្មុំ ។ នៅ​ពេល​នោះ​ហើយ​ទើបបាន​ដឹង​ថា នាង​មាន​ផ្ទៃពោះ​៣​ខែ​ទៅ​ហើយ​និង​មានការ​ដាក់​ពាក្យបណ្តឹង​លើ​គូ​ដណ្តឹង​ពី​បទ​រំលោភ ។

នគរបាល​ស្រុក​សំបូរ​បាន​ឲ្យ​ដឹង​ថា ជនជាប់ចោទ​ត្រូវ​បាន​នគរបាល​ចាប់​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​ភាគី​ខាង​កូនក្រមុំ ដោយ​ជាប់ចោទ​ពី​បទ​រំលោភ​សេពសន្ថវៈ ៕


ប្រភព៖ កោះសន្តិភាព
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email