Loading...

Wednesday, December 28, 2016

សូមទស្សនាវីដេអូ!! ពលរដ្ឋក្លាហាន និងចិត្តធម៍ ២នាក់​ប្ដី​ប្រពន្ធ​តាមប្រមាញ់ ក្រុមចោរឆក់កាលពីយប់មិញ!!


ភ្នំពេញ៖ ​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ​វេលា​ម៉ោង៩និង១៩នាទី​យប់ មានគរណីចោរឆក់​កាបូប​ពី​នារី​ម្នាក់ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ៤៣២ កែង​ផ្លូវ១៥៥ ក្នុង​សង្កាត់​ទួល​ទំពូង​ទី១ខណ្ឌចំការមន។ ជនសង្ស័យមានគ្នា ៣នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​ម្នាក់​បានសម្រេច រួចជិៈម៉ូតូរត់គេចខ្លួន តែត្រូវបាន​អ្នកដំណើរចិត្តល្អនិងក្លាហាន ២នាក់​ប្ដី​ប្រពន្ធ​បើករថយន្ត​ប្រដេញ រហូតដល់​បុកម៉ូតូជនល្មើសបណ្តាលឲ្យ​ដួលទៅលើដី និងត្រូវប្រជាពលរដ្ឋជួយចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច។

សូមទស្សនាសកម្មភាពដេញបុកផ្តួលក្រុមចោរឆក់ទាំងស្រុក៖



យោងតាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថាមុនពេល​កើតហេតុ​ជនសង្ស័យ៣នាក់​ជិះ​ម៉ូតូ​ម៉ា​កនិច១គ្រឿង ពណ៌​ខ្មៅបានធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​ម្នាក់​បណ្តាល​ឲ្យ​ជនរងគ្រោះ​ដួល​រួច​ជនសង្ស័យ​បាន​បន្ថែម​ល្បឿន​គេចខ្លួន​តែ​ត្រូវបាន​អ្នកដំណើរ២នាក់​ប្ដី​ប្រពន្ធ​ឃើញ​ទាន់​បាន​បើករថយន្ត​ដេញតាមរ​ហូត​មកដល់​ផ្លូវ៤៣២កែង១៥៥ ក៏​បុក​បណ្តាល​ឲ្យ​ជនសង្ស័យ​ទាំង៣នាក់​ដួល​រងរបួស​ធ្ងន់​ម្នាក់និង២នាក់​ទៀត​ស្រាល។

សាក្សី​ខាងលើ​បន្តទៀតថា ក្រោយពី​ជនសង្ស័យ​ដួល​រួច​ក៏​ស្រែកចោរៗ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ជួយ​ចាប់​យកទៅ​ឲ្យ​សមត្ថកិច្ច​តែម្តង។ ក្រោយពេល​កើតហេតុ​ជនសង្ស័យ​ទាំង៣នាក់​ត្រូវបាន​សមត្ថកិច្ច​យកទៅ​សួរ​នាំនៅ​ប៉ុស្តិ៍៕

បុរសក្លាហាន

ក្រុមជនសង្ស័យ

ក្រុមជនសង្ស័យ


ប្រភព៖ Amapapa
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email