Loading...

Saturday, December 24, 2016

ផ្លូវដើរឡើងភ្នំដ៏គ្រោះថ្នាក់បំផុត គ្រាន់តែឃើញ ក៏ស្រៀវ និងប្រហោងពោះដែរលោកអើយ!! (មានវីដេអូ)


ប្រភពពីប្រទេសចិន៖ វីដេអូដ៏គួរឱ្យស្រៀវ បុកពោះមួយ បានបង្ហាញឲ្យឃើញអ្នកទេសចរនាំគ្នាតោងផ្លូវថ្មើរជើងឡើងភ្នំមួយ ដែលគេឲ្យឈ្មោះថា "ផ្លូវគ្រោះថ្នាក់បំផុតរបស់ពិភពលោក" នៅភ្នំហួ (Hua) ក្នុងប្រទេសចិន។

ផ្លូវនេះត្រូវបានសាងសង់ឡើងពីឈើសុទ្ធ ដែលមានទំហំប៉ុនបាតជើង ភ្ជាប់នឹងជញ្ជាំងភ្នំកម្ពស់ ២.១៥៤ ម៉ែត្រ។ ហើយវីដេអូ ដែលបង្ហោះលើអនឡាញកាលពីថ្ងៃទី ១៨ ធ្នូនេះ បានធ្វើឲ្យអ្នកចូលចិត្តផ្សងគ្រោះថ្នាក់ មានការំភើបជាខ្លាំង និងបានកត់ត្រាវាចូលក្នុងបញ្ជីរដំណើរកម្សាន្តរបស់ពួកគេទៀតផង។


ប្រភពព័ត៌មានបានឲ្យដឹងថា ស្ពាននេះមានប្រវែងប្រហែលជា ១០០ ម៉ែត្រ។ ហើយត្រូវបានគេជឿជាក់ថា វាត្រូវសង់ឡើងដំបូងតាំងពី ៧០០ ឆ្នាំមុន ដោយព្រះសង្ឃមួយអង្គក្នុងរជ្ជកាល រាជវង្សយាន (Yuan) ។ ព្រះសង្ឃ He Zhizhen ដែលជាគ្រូក្បាច់​គុន​កុង​ហ៊្វូ បាន​មក​កាន់​ភ្នំហួ (Hua) នេះ ដោយ​សង្ឃឹម​ថា នឹង​រក​ឃើញ​កន្លែង​ស្ងប់​ស្ងាត់ ដើម្បីធ្វើ​ការ​សម្មាធិ។

បច្ចុប្បន្ន ផ្លូវថ្មើរជើងឡើងភ្នំដ៏គ្រោះថ្នាក់នេះ គឺជាកន្លែងដែលទាក់ទាញទេសចរណ៍បំផុតមួយនៅភ្នំហួ (Hua) ដោយទទួលស្វាគមន៍ភ្ញៀវទេសចរដែលក្លាហាន មកពីជុំវិញពិភពលោក។ ភ្នំនេះត្រូវបានគេចាត់ទុកថា ជាភ្នំមួយក្នុងចំណោមភ្នំដ៏ពិសិដ្ឋជាច្រើននៅក្នុងប្រទេសចិន និងជាភ្នំដែលគ្រោះថ្នាក់បំផុតផងដែរ។

ប្រភពបន្តថា ផ្លូវថ្មើជើងឡើយទៅលើភ្នំនេះ មានសភាពតូច ភ្ជាប់នឹងជញ្ជាំងភ្នំ និងខ្វាត់ខ្វែងថែមទៀតផង ហើយមិនមានបង្កាន់ដៃសម្រាប់បាំងនោះទេ គឺមានតែច្រវ៉ាក់ ដែលគេចាប់ជាប់នៅនឹងជញ្ជាំងភ្នំ ទុកសម្រាប់តោងតែប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ គឺមានតែការឆ្លងកាត់ផ្លូវមួយនេះទេ ដែលអាចនាំអ្នកចូលទៅកាន់តំបន់ភ្នំនេះបាន យ៉ាងឆាប់រហ័ស៕





សូមទស្សនាវីដេអូ៖

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email