loading...
Loading...

Friday, December 23, 2016

ក្រមុំ​ជនជាតិ​គ្រឹង៖ "បើ​មាន​លទ្ធភាព ​ខ្ញុំ​ចង់​​រៀន​​មហាវិទ្យាល័យ​ហ្នឹង​គេ”

loading...

Loading...

យុវតី​ជនជាតិ​ភាគ​តិច​​គ្រឹង​ម្នាក់​ ​ដែល​រស់​នៅ​ភូមិ​ឃួន​ ​ឃុំ​កោះ​ពាក្យ​ ​​ស្រុក​វើនសៃ​ ខេត្ត​រតនគិរី​ ​​មាន​ក្តី​ស្រមៃ​​ធំ​មួយ ​ចង់​រៀន​ដល់​ថ្នាក់​​មហាវិទ្យាល័យ​​ ​ដើម្បី​អាច​​យក​ចំណេះ​ដឹង​ត្រឡប់​ទៅ​ជួយ​អភិវឌ្ឍ​ភូមិ​វិញ ​ប៉ុន្តែ​នាង​ប្រាប់​ថា ​គ្រួសារ​គ្មាន​លទ្ធភាព​ទេ។


ដើរ កាពិច និង ធិន ដានីយ៉ាធីន ដានីយ៉ា ​វ័យ​១៥​ឆ្នាំ ​ជា​ជនជាតិ​​គ្រឹង​ ​​​ដែល​បច្ចុប្បន្ន​កំពុង​សិក្សា​ថ្នាក់​ទី​៧ ​នៅ​អនុវិទ្យាល័យ​​កាចូន​ បាន​ប្រាប់​ដល់​ក្រុម​ការងារ​ «ផ្លូវ​ទៅ​ស្រុក» ​ថា ​"អ្នក​ភូមិ​ឃួន​របស់​ខ្ញុំ​ ពេល​ថ្ងៃ​គ្មាន​នរណា​នៅ​ផ្ទះ​ទេ ព្រោះ​ពួកគេ​មាន​ផ្ទះ​នៅ​ចម្ការ​មួយ​ទៀត។ ពុក​ម៉ែ​ខ្ញុំ​នៅ​ចម្ការ​ ហើយ​ខ្ញុំ​ក៏​នៅ​ក្នុង​ព្រៃ​ជាមួយ​​ពួកគាត់​ដែរ ប៉ុន្តែ​ពេល​ថ្ងៃ ខ្ញុំ​ត្រូវ​មក​រៀន​ រួច​ពេល​ចេញ​ពី​រៀន​ ត្រឡប់​ទៅ​ចម្ការ​វិញ។ ថ្ងៃ​អនាគត បើ​មាន​លទ្ធភាព ខ្ញុំ​​ចង់​រៀន​ដល់​​ថ្នាក់​មហាវិទ្យាល័យ​ ​ដើម្បី​​ត្រឡប់​មក​ជួយ​អភិវឌ្ឍ​ភូមិ ប៉ុន្តែ​គ្រួសារ​ខ្ញុំ​គ្មាន​លទ្ធភាព​ទេ”។

រីឯ​យុវតី ​ដើរ កាពិច​ វ័យ​១៦​ឆ្នាំ ជា​ជនជាតិ​ភាគ​តិច​គ្រឹង​ដែរ​​ ​​ដែល​ត្រូវ​ជា​មិត្ត​រួម​ថ្នាក់​របស់​ ដានីយ៉ា ​​បាន​បន្ថែម​ថា ​​នៅ​ក្នុង​ភូមិ​ឃួន​ ​គ្មាន​អ្នក​ណា​ម្នាក់​រៀន​ដល់​ថ្នាក់​ទី​១២​នៅ​ឡើយ​ទេ គឺ​ត្រឹម​ថ្នាក់​ទី​៨ ឬ​ទី​៩ ឈប់​រៀន​​អស់​ហើយ​ ព្រោះ​គ្មាន​លទ្ធភាព​រៀន​​បន្ត​​ទៀត។ ​

ភូមិ​ឃួន​ ជា​ភូមិ​​មួយ​ ដែល​ជនជាតិ​គ្រឹង​រស់​នៅ​សុទ្ធសាធ ​ខណៈ​ដែល​ពួកគេ​រស់​នៅ​​លក្ខណៈ​​បុរាណ​​ច្រើន​​នៅ​ឡើយ​ ​សូម្បី​ទូរទស្សន៍ ទូរស័ព្ទ គ្រឿង​អេឡិចត្រូនិក ឬ​ភ្លើង​អគ្គិសនី​ក៏​គ្មាន​ប្រើ​ដែរ ដោយ​​ដុត​ភ្នក់​ភ្លើង​នា​​​​ពេល​យប់ ប៉ុន្តែ​​ការ​ស្លៀក​ពាក់​បែប​សម័យ​ធម្មតា។ ភូមិ​នេះ​ ស្ថិត​នៅ​ក្នុង​ព្រៃ ​​ចម្ងាយ​ប្រហែល​​ជាង​ ១០​គីឡូម៉ែត្រ ពី​ស្រុក​វើនសៃ និង​នៅ​ជាប់​ទន្លេ​សេសាន៕


សូម​ទស្សនាវីដេអូ៖



ប្រភព៖ Sabay News
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email