Loading...

Friday, December 23, 2016

ធ្លាប់តែជាស្រីស្អាតម្នាក់ បែរធ្លាក់ខ្លួនទៅជាបែបនេះ...ពិតជាគួរឲ្យអាណិតណាស់


ថៃ៖ ស្រ្តីម្នាក់ដែលបានទៅពេទ្យធ្មេញព្រោះតែឈឺធ្មេញពេកនោះ ត្រូវបានគេរកឃើញដុំសាច់មួយ ដែលរហូតមកដល់ឥឡូវនេះ វាមានទំហំប៉ិនក្រូចថ្លុងហើយ។

ស្រ្តីម្នាក់ឈ្មោះ Jennie Yoo អាយុ ២៧ឆ្នាំមកពីទីក្រុងបាងកកប្រទេសថៃ បានទទួលរងការឈឺចាប់យ៉ាងខ្លាំង នៅត្រង់ចំនុចធ្មេញមុខទាំងពីររបស់នាង កាលពីចុងឆ្នាំទៅនេះ។ ទោះជាយ៉ាងនេះក្តី នាងបានសន្មត់ថា នាងគ្រាន់តែចាំបាច់ត្រូវប៉ះធ្មេញទាំងពីរនេះតែប៉ុណ្ណោះ។

ប៉ុន្តែគ្រូពេទ្យដែលនាងបានទៅជួប មិនអាចជួយដោះស្រាយបញ្ហានេះឲ្យនាងបានទេ រួចក៏បញ្ជូននាងទៅឲ្យ ជួបពេទ្យឯកទេសមួយ នៅឯទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងវិញ។

តាមរយៈ X-ray បានបង្ហាញថា នាងមានជម្ងឺមហារីក ដែលវាបណ្តាលឲ្យមានដុំសាច់មួយដុំនៅខាងឆ្វេងនៃថ្គាមរបស់នាង។ ទោះបីជាគេត្រូវបានព្យាបាលដោយប្រើប្រាស់សារធាតុគីមីចំនួន៦ដងរួចមកហើយក្តី ក៏ដុំសាច់នោះនៅតែបន្តរីកកាន់តែធំ ដែលធ្វើឲ្យខូចទម្រង់មុខរបស់នាងទាំងស្រុង ជាពិសេសទៅលើផ្នែកច្រមុះ និងភ្នែកខាងឆ្វេងរបស់នាង។

ដុំសាច់មួយដុំនោះធ្វើឲ្យមុខរបស់នាងហើមខ្លាំងណាស់ រហូតដល់មានអ្នកលេងបណ្តាញសង្គមមួយចំនួនចំអកនាងថា នាងបានប្រើប្រាស់កម្មវិធី Photoshop បើទោះបីជារូបភាពនោះ ត្រូវបានថតនៅពេលដែលនាងកំពុងស្ថិតនៅក្នុងការព្យាបាlយ៉ាងណាក្តី។ ប៉ុន្តែនាងក៏បានឆ្លើយតបទៅកាន់អ្នកដែលចំអកនាងទាំងនោះវិញដែរ តាមរយៈវីដេអូរបស់នាង។

នាងបាននិយាយថា ជម្ងឺមហារីកនេះបានបំផ្លាញជីវិតរបស់នាង ហើយឥឡូវនេះនាងអស់សង្ឃឹមដើម្បីប្រឈមមុខជាមួយនឹងជម្ងឺនេះណាស់។ នាងបានបន្ថែមថា “ដំបូងខ្ញុំគិតថា ខ្ញុំគ្រាន់តែមានបញ្ហាតិចតួចជាមួយធ្មេញរបស់ខ្ញុំ ដែលប្រហែលជាត្រួវប៉ះវា ឬក៏ដកចេញមួយតែប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលគ្រូពេទ្យមិនអាចធ្វើវាបាន ខ្ញុំការចាប់ផ្តើមបារម្ភតែម្តង។ ខ្ញុំបានទៅកូរ៉េខាងត្បូងដើម្បីទៅជួបជាមួយគ្រូពេទ្យជំនាញដែលបានថតX-rayនោះ” ។

“វាពិតជារឿងដ៏តក់ស្លុតណាស់សម្រាប់ខ្ញុំ នៅពេលដែលគ្រូពេទ្យប្រាប់ថាមានដុំមហារីកមួយនៅក្នុងឆ្អឹងនៃថ្គាមរបស់ខ្ញុំ។ ខ្ញុំមិនដឹងថា ខ្ញុំគួរធ្វើអ្វីបន្តទៀតទេ” ។

“ខ្ញុំបានព្យាបាលដោយប្រើប្រាស់សារធាតុគីមីចំនួន៦ដងរួចមកហើយ ប៉ុន្តែខ្ញុំមិនបានទៅជួបគ្រូពេទ្យទៀងទាត់ទេ ដោយសារការព្យាបាលនោះមានតម្លៃថ្លៃខ្លាំងណាស់ ដូច្នេះដុំមហារីកនោះក៏បានវិវឌ្ឍន៍ខ្លួនកាន់តែធំទៅ”។

កញ្ញា YOO ជាអតីតកម្មការិនីចំការកៅស៊ូក្នុងមុខងារជាអ្នកយកជ័រកៅស៊ូប៉ុណ្ណោះ ហើយឪពុកម្តាយរបស់នាងត្រូវចំណាយទឹកប្រាក់ប្រមាណ ៨០ ០០០ បាត មានតម្លៃប្រហែល ២ ២៤០ ដុល្លារ សម្រាប់ការព្យាបាលក្នុងមួយលើកៗរបស់នាង ប៉ុន្តែនៅពេលបច្ចុប្បន្ន ការចំនាយទាំងនេះ ត្រូវបានរ៉ាប់រងដោយជំនួយវេជ្ជសាស្ត្រដ៏ពិសេសមួយរបស់ប្រទេសថៃដើម្បីជួយនាង។

គ្រូពេទ្យបានប្រាប់ទៅកាន់នាងថា ទោះបីជានាងមិនអាចធ្វើការវះកាត់បានក៏ពិតមែន ក៏ដុំមហារីកនេះអាចបាត់ទៅវិញដែរ បន្ទាប់ពីការព្យាបាលដោយប្រើ សារធាតុគីមី៥ដងបន្ថែមទៀត។

ឥឡូវនេះនៅពេលដែលនាងចេញទៅក្រៅម្តងៗ នាងបានពាក់ម៉ាស់ និងមួកដើម្បីចៀសវាងពីការសម្លឹងមើលរបស់អ្នកដទៃ  និងដើម្បីកុំឲ្យនាងបាក់ទឹកចិត្តក្នុងការព្យាបាល ក៏ដូចជាដើម្បីឲ្យនាងអាចមានលទ្ធភាពស្វែងរកការងារធ្វើ ដើម្បីយកប្រាក់ចំនូលទៅផ្គត់ផ្គង់ខ្លួនឯងឡើងវិញ។

កញ្ញា Yoo បានបន្ថែមថា “ឪពុកម្តាយខ្ញុំបានមើលថែខ្ញុំ ព្រមទាំងចំណាយទៅលើថ្លៃផ្ទះនិងម្ហូបអាហារសម្រាប់ខ្ញុំ   ប៉ុន្តែវាមិនត្រឹមត្រូវទេដែលខ្ញុំត្រូវពឹងផ្អែកទៅលើពួកគាត់បែបនេះ។  ខ្ញុំចង់ត្រលប់ទៅកាន់ជីវិតរបស់ខ្ញុំដូចកាលពីមុនវិញ គឺមានការងារធ្វើដូចអ្នកដទៃដែរ។ ខ្ញុំចង់មានអារម្មណ៍ដែលធម្មតាៗដូចកាលពីមុនវិញ។ ខ្ញុំនឹងមានការងារធ្វើ ព្រោះខ្ញុំចង់ផ្គត់ផ្គង់ខ្លួនឯង និងធ្វើខ្លួនឯងឲ្យកាន់តែរឹងមាំ” ៕




ប្រភព៖ ខ្មែរឡូត
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email