Loading...

Sunday, December 25, 2016

គរណីបារីអេឡិចត្រូនិច ផ្ទុះក្នុងឡានក្រុង (មានវីដេអូ)


អាមេរិក៖ នេះគឺជារឿងដ៏តក់ស្លុតមួយដែលបានកើតឡើង ខណៈពេលដែលរថយន្តក្រុងមួយកំពុងធ្វើដំណើរ ស្រាប់តែបារីអេឡិចត្រូនិចដែលនៅក្នុងហោប៉ៅរបស់អ្នកដំណើរម្នាក់បានបញ្ចេញអណ្តាតភ្លើងតែម្តង។

កាមេរ៉ាវីដេអូរបស់ក្រុមហ៊ុន CCTV ដែលស្ថិតនៅលើរថយន្តកំពុងធ្វើដំណើរនៅតំបន់ Fresno រដ្ឋ California បានបង្ហាញអំពីសកម្មភាពបុរសម្នាក់ ដែលកំពុងធ្វើការសន្ទានាជាមួយស្រ្តីជាអ្នករួមដំណើរម្នាក់ទៀត។ ស្រាប់តែភ្លាមៗនោះ បារីអេឡិចត្រូនិចដែលនៅក្នុងហោប៉ៅរបស់បុរសម្នាក់នោះ បានបញ្ចេញផ្កាភ្លើង និងអណ្តាតភ្លើងចេញមកតែម្តង ហើយគេក៏មានអារម្មណ៍ថាជ្រួលច្របល់ និងព្យាយាមស្វែងរកវិធីសាស្រ្តយ៉ាងណាដើម្បីទប់អណ្តាតភ្លើងនោះឲ្យវាឈប់ចេញមកបាន។

ឧបទ្ទេវហេតុមួយនេះ បានធ្វើឲ្យបុរសជាម្ចាស់បារីអេឡិចត្រូនិចរងរបួសស្រាលត្រង់ប្រអប់ដៃ និងភ្លៅរបស់គេ ដែលនេះគឺជាព័ត៌មានចុងក្រោយបង្អស់ហើយ ដែលពាក់ព័ន្ធទៅនឹងការផ្ទុះបារីប្រភេទនេះ ព្រោះថាថ្មីៗនេះក៏មានហេតុការណ៍ស្រដៀងគ្នានេះដែរ បានកើតឡើងនៅឯផ្សារទំនើបមួយនៅតំបន់ Leed ប្រទេស អង់គ្លេស។

យោងទៅតាមហេតុការណ៍នេះ ប្រធានផ្នែកពន្លត់អគ្គីភ័យ បានព្រមានថា ករណីផ្ទុះបារីអេឡិចត្រូនិចនេះ កំពុងតែកើនឡើងនៅក្នុងប្រទេសអង់គ្លេស។

អ្នកស៊ើបអង្កេតគ្រោះអគ្គីភ័យ លោក Jamie Lister បានមានប្រសាសន៍ថា “វីដេអូបង្ហាញយ៉ាងច្បាស់ថា គ្រោះថ្នាក់មួយនេះកើតឡើង ដោយសារតែការរក្សាទុកថ្ម កៀកជាមួយនឹងលោហៈធាតុផ្សេងៗដូចជា កូនសោរ កាក់ និង សូម្បីតែទូរស័ព្ទដៃជាដើមព្រោះទូរស័ព្ទមួយចំនួនក៏មានសំបកខាងក្រៅ ដែលធ្វើឡើងពីលោហៈធាតុដែរ” ។

“នេះមិនមែនជាលើកទីមួយទេដែលយើងបានឃើញថ្មបានផ្ទុះ និងបណ្តាលឲ្យមានរបួសបែបនេះ ខណៈពេលដែលពួកគេបានទុកវានៅក្នុងហោប៉ៅ។ ដូច្នេះ ពួកយើងចង់ឲ្យមហាជនទាំងអស់យល់ដឹងអំពីហានិភ័យដែលងាយនឹងអាចចៀងវាងបាន ដោយយើងត្រូវរក្សាទុកថ្មនោះឲ្យបានត្រឹមត្រូវ និងកុំទុកវានៅក្នុងថង់ផ្លាស្ទិច ” ៕

សូមទស្សនាវីដេអូ៖

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email