loading...
Loading...

Friday, December 9, 2016

ក្មេងប្រុស សូ​ សៅ​ ដែលរងទារុណកម្ម​ពីខ្ទើយ​វៀតណាមនិងគ្រួសារ បានទៅដល់​​តំបន់កែវផូស, ទទួលការសង្គ្រោះ​ និង​​យកចិត្តទុកដាក់​ពីសប្បុរស​ជន​នានា​

loading...

Loading...

(ព្រះសីហនុ)៖ នៅល្ងាចថ្ងៃទី​៩ ខែធ្នូ ឆ្នាំ២០១៦​នេះ​ ក្រុមការងារមូលនិធិបាយ័ន​ ដែលមានលោកស្រី ហ៊ុន​ ម៉ាណា​ ជាប្រធាន​ បានចាត់ឲ្យក្រុមការងារ នាំយកក្រុមគ្រួសារប្អូនប្រុស​ សូ​ សៅ​ ពីរាជធានីភ្នំពេញ​ មកតាំងទីលំថ្មីក្តីសង្ឃឹមថ្មីលើទឹកដីកែវផូស​ ស្ថិតនៅក្នងភូមិឬទ្ធី១​ ឃុំកែវផូស​ ស្រុកស្ទឹងហៅ​ ខេត្តព្រះសីហនុ​។

ក្មេងប្រុស សូ សៅ អាយុជាង២ឆ្នាំ បានទទួលទារុណកម្ម ពីខ្ទើយជនជាតិវៀតណាមយ៉ាងសហាវឃោឃៅ កាលពី២ខែមុន ស្ថិតនៅស្រុកព្រជ្រាដា ខេត្តមណ្ឌលគិរី ទីកន្លែងរស់នៅរបស់ខ្លួន ហើយបានធ្វើឲ្យផ្អើលពេញបណ្តាញ Facebook នារយះពេលប៉ុន្មានថ្ងៃ រហូតសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចវៀតណាម តាមចាប់ខ្លួនជនដៃដល់នៅក្រុងហូជីមិញទៀតផង។
សូមបញ្ជាក់ថា សំរាប់អំណោយមនុស្សធម៌ដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតផ្តល់ជូន ក្មេងដ៏កំសត់ និងក្រុមគ្រួសារ នាពេលនេះរួមមាន៖ អង្ករ៤បាវ , នំធុង២ធុង , ទឹកផ្លែឈើ៤កេស ,ទឹកដោះកូនក្មេង២កេស ,ទឹកដោះគោខាប់១កេស ,មី៤កេស ,ស្កស៥គីឡូ , ទឹកត្រី២កេស , ទឹកស៊ីអ៊ីវ​ ២កេស   , ប្រេងឆា ២ធុង , ខោ អាវ១០កំប្លេ   , កង់តូច១គ្រឿង ,និងថវិកាចំនួន៤លានរៀល។

ម្យ៉ាងវិញទៀត​ ការមករស់នៅទីនេះដោយមានសេចក្តីសន្តោសប្រណៃពីសំណាក់លោកឧកញ៉ា​ ម៉ុង​ ឬទ្ធី​  ប្រធានម៉ុងឬទ្ធីគ្រុប​បានផ្តល់ជាកន្លែងស្នាក់នៅ​ ហូបចុកបីពេល​ ផ្តល់ជូនការងារធ្វើតាមជំនាញ​។

លោកឧកញ៉ា ​ម៉ុង​ ឫទ្ធី​ បាន​បញ្ជាក់​ថា «ខ្ញុំ​នឹង​ប្រគ​ល់ផ្ទះ​ថ្ម​ថ្មី​មួយ​បន្ទប់​ដែល​ទើប​តែសាងស​ង់រួ​ចរា​ល់​ មាន​ទឹក​ភ្លើង​អគ្គីស​នី​ មាន​បង្គន់​អនា​ម័យ​ មាន​សាលា​ឱ្យ​កូន​រៀន មាន​ពេទ្យ​ព្យា​បាល​ជំងឺ​ មាន​ការ​ងារ​ធ្វើ​អស់​មួយ​ជីវិត​ គ្មា​នគ្រោះថ្នាក់​ចរាចរណ៍​ គ្មាន​ការ​រំលោភ​បំពាន​អ្វីឡើយ»។

ហើយលើសពីនេះដោយស្រលាញ់​ រំជួលចិត្តលោក​ ម៉ុង​ ចាន់ថុល​ នាយកគ្រប់គ្រង​ បានសុំឪពុកម្តាយរបស់ប្អូន​សូ​សៅ​ ប្តូរឈ្មោះប្អូន​ឲ្យទៅជា​ សូ​ សំណាង​ វិញ​ ដើម្បីកុំឲ្យជួបរឿងអកុសលដូចនេះទៀត៕














ប្រភព៖ FreshNewsAsia
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email