loading...
Loading...

Thursday, December 1, 2016

នាយក CIA ព្រមានលោក ដូណាល់ ត្រាំ ជុំវិញគំរោង​ចង់លុបចោល «កិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់»

loading...

Loading...

(វ៉ាស៊ីនតោន)៖ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA របស់សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះ បានព្រមានប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិក លោក ដូណាល់ ត្រាំ ចំពោះការលុបចោលនូវកិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរនៃប្រទេសអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិច​នារសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦។

នៅការព្រមានត្រង់ៗទៅកាន់លោក ដូណាល់ ត្រាំ ដែលកាលពីធ្វើការឃោសនាបោះឆ្នោតបានឲ្យសញ្ញាអំពី
ឆន្ទៈរបស់លោកថា នឹងហែកកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ចោលនោះ លោក Jahn Brennan នាយកទីភ្នាក់ងារ CIA បានថ្លែងទៅកាន់អ្នកសារព័ត៌មាន BBC ថា ការលុបចោលនូវកិច្ចព្រមព្រៀងដ៏សំខាន់​នេះ នឹងអាចបង្កឲ្យមាន «គ្រោះមហន្តរាយ» ជាក់ជាមិនខានដោយលោក Brennan បានសង្កត់ធ្ងន់ថា «វាអាចនាំឲ្យមានការបង្កើតអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលនឹងជំរុញឲ្យប្រទេសដទៃៗទៀត​នៅក្នុងតំបន់ចាប់ផ្តើមងាកទៅរកការបង្កើតកម្មវិធីអាវុធ ប្រល័យលោករបស់ពួកគេរៀងៗខ្លួនបាន»។

គួរបញ្ជាក់ដែរថាកាលពីខែកក្កដា ឆ្នាំ២០១៥ ប្រទេសអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ជាមួយនឹងបណ្តាប្រទេសមហាអំណាចពិភពលោកទាំង ០៦ប្រទេសរួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង ចិន រុស្ស៊ី និងអាល្លឺម៉ង់ ដែលនឹងដាក់កំហឹតទៅលើសកម្មភាពនុយក្លេអ៊ែរ​របស់ប្រទេសនៅតំបន់មជ្ឈិមបូព៌ាមួយនេះ ប៉ុន្តែជាការដោះដូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ៗចេញពីអ៊ីរ៉ង់វិញ៕



ប្រភព៖ FreshNewsAsia
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email