loading...
Loading...

Monday, December 12, 2016

ប្រធានាធិបតីអាមេរិកជាប់ឆ្នោត ទាត់ចោលរបាយការណ៍របស់ CIA ​ដែលថា រុស្ស៊ីជួយឱ្យលោកឈ្នះឆ្នោត

loading...

Loading...

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានទាត់ចោលរបាយការណ៍របស់ទីភ្នាក់ងារស៊ើបការសម្ងាត់ CIA ​ដែលថា រុស្ស៊ីបានជ្រៀតជ្រែក ចូលក្នុងកិច្ចការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ដើម្បីជួយឱ្យលោកឈ្នះឆ្នោត ដោយថែមទាំងបានចំអកៗថា របាយការណ៍នេះគឺជារឿងគួរឱ្យអស់សំណើច និងគ្រាន់តែលេសបិទបាំងភាពអៀនខ្មាស់ នៃគណបក្សប្រជាធិបតេយ្យ ចំពោះបរាជ័យរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន តែប៉ុណ្ណោះ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន BBC​ នៅថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០១៦។

ថ្លែងប្រាប់ស្ថានីយ៍ទូរទស្សន៍ Fox News លោក ត្រាំ បានលើកឡើងដូច្នេះថា៖ «ខ្ញុំគិតថាវាគឺជារឿងគួរឱ្យអស់សំណើច និងគ្រាន់តែជាលេសតែប៉ុណ្ណោះ ហើយខ្ញុំ ក៏មិនជឿដែរលើរបាយការណ៍របស់ CIA ត្បិតពួកគេមិនបានដឹងច្បាស់ថាតើ ចិន ឬរុស្ស៊ី ឬក៏អ្នកណាម្នាក់ ដែលចូល Hack​ ទន្និន័យនៃគណបក្សនយោបាយ នៅអំឡុងយុទ្ធនាការឃោសនាបោះ ឆ្នោតនោះទេ»។

សូមជំរាបថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន CIA បានចេញផ្សាយនូវរបាយការណ៍មួយ ដែលអះអាងថារុស្ស៊ីបានព្យាយាម ជ្រៀតជ្រែតក្នុងកិច្ចការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី៨ ​ខែវិច្ឆិកា ដើម្បីជួយឱ្យលោក ដូណាល់ ត្រាំ ឈ្នះឆ្នោត៕







ប្រភពអត្ថបទ៖ FreshNewsAsia
ប្រភពខ្លឹមសារ៖ BBC
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email