loading...
Loading...

Thursday, December 8, 2016

អតីតកីឡាករបាល់ទាត់ដ៏ល្បី David Beckham អំពាវនាវលក់ផ្ទះក្នុងតម្លៃកប់ពពក ព្រោះគិតថា…

loading...

Loading...
អតីតកីឡាករបាល់ទាត់ដ៏ល្បីឈ្មោះ David Beckhamត្រូវបានគេដឹងថា សព្វថ្ងៃ លោកកំពុងអំពាវនាវលក់ភូមិគ្រឺះដ៏ធំនៅទីក្រុង Los Angeles ក្នុងតម្លៃជាង ៣០ លានដុល្លារអាមេរិក ។


ភូមិគ្រឹះដ៏ធំនេះត្រូវបានគេដឹងថា លោក Beckham បានចំណាយលុយប្រមាណជិត ១៨ លានដុល្លារទិញកាលពីឆ្នាំ ២០០៧ ឯមូលហេតុដែលលោកសម្រេចចិត្តលក់ភូមិគ្រឹះដ៏ធំនេះ ព្រោះលោក និង ប្រពន្ធ Victoria Beckham គិតថា ចង់បានសួនច្បារខាងក្រោយផ្ទះធំជាងនេះ សម្រាប់កូនទាំង ៤ នាក់ ។ ប្រភពមួយបានឲ្យដឹងថា អ្នកទាំងពីរតែងតែមានការព្រួយបារម្ភច្រើន ពីផ្ទះនេះ ព្រោះតែទំហំរបស់វា ជាក់ស្តែងសួនច្បារមានទំហំតូចពេកសម្រាប់ការលេងបាល់ទាត់ ហើយពេលខ្លះកូនៗត្រូវចំណាយលុយទៅទាត់បាល់នៅតារាងក្បែរផ្ទះ ។ ភូមិគ្រឹះដែលមានទំហំកន្លះហិចតានេះ ត្រូវបានគេដឹងថា អាចមើលទេសភាពក្នុងទីក្រុងបានយ៉ាងល្អ មានផ្ទុកបន្ទប់ទឹក ៩ និង ថែមទាំងមានអាងហែលទឹកដ៏ធំមួយទៀតផង ។


គួរបញ្ជាក់ដែរថា នេះជាផ្ទះទីពីររបស់លោក Beckham ហើយដែលលោកចង់លក់ចេញ ក្រោយពីដាក់លក់ផ្ទះមួយកន្លែងនៅខាងត្បូងប្រទេសបារាំងកាលពីខែសីហាកន្លងទៅនេះ ៕





ប្រភព ៖ ឡបលីផប
កែសម្រួល៖ pmhotnews
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email