loading...
Loading...

Friday, December 9, 2016

ប្រធានាធិបតីហ្វីលីពីន Duterte នឹងដឹកដៃស្តេចប្រដាល់ ប៉ាគីវអាវ មកទស្សនកិច្ចនៅកម្ពុជា

loading...

Loading...

(ភ្នំពេញ)៖ ជាមួយនឹងគម្រោងទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា នាសប្តាហ៍ក្រោយនេះ លោក រ៉ូឌ្រីកូ ឌូតឺតេ នឹងដឹកដៃ ស្តេចប្រដាល់ប៉ាគីអាវ មកប្រទេសកម្ពុជាដែរ។ នេះបើតាមការបង្ហើបពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ នៅលើទំព័រ Facebook របស់ លោករសៀលថ្ងៃទី០៩ ខែធ្នូនេះថា «លោកប្រធានាធិបតីហ្វីលីពីន ឌុយទែកតេ ល្បីហើយ តែពេលមកកម្ពុជា គាត់នាំអ្នកល្បីមួយទៀតមកជាមួយ គឺព្រឹទ្ធសមាជិក ប៉ាគីវ អ្នកប្រដាល់ល្បីឈ្មោះពិភពលោក ។ ពិតជាគណៈប្រតិភូល្បីល្បាញមែនហើយលើកនេះ ហើយជាការរីករាយមួយសំរាប់កម្ពុជាផងដែរ»។

សូមបញ្ជាក់ថា លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន ហៅបុរសខ្លាំងហ្វីលីពីន នឹងមកបំពេញទស្សនកិច្ច រយៈពេល២ថ្ងៃ នៅប្រទេសកម្ពុជា នាថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ។ តាមសេចក្តីប្រកាសរបស់ក្រសួងការបទេសកម្ពុជា បានឱ្យដឹងថា ទស្សនកិច្ចនេះ ធ្វើឡើងតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ។

ក្រសួងការបទេសកម្ពុជា បានបញ្ជាក់ថា អំឡុងទស្សនកិច្ច នៅកម្ពុជារយៈពេល២ថ្ងៃខាងមុខនេះ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ និងជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ។ បន្ទាប់ពីនោះ ថ្នាក់ដឹកនាំប្រទេសទាំងពីរ នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន២ រួមមាន អនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការ​ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និង អនុស្សារណៈនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកីឡា។

សូមបញ្ជាក់ថា នេះគឺជាទស្សនកិច្ចលើកដំបូងហើយ របស់បុរសខ្លាំងហ្វីលីពីន លោក ឌូតឺតេ ដែលបានមកជួបបុរសខ្លាំងនៅក្នុងទឹកដីប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាសប្តាហ៍ក្រោយនេះ បន្ទាប់ពីលោកឡើងកាន់តំណែងជាប្រធានាធិបតី រយៈពេលជាងកន្លះឆ្នាំមកនេះ៕






ប្រភព៖ FreshNewsAsia
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email