Loading...

Friday, December 23, 2016

គរណីផ្ទុះទូរស័ព្ទ iPhone 5 ខណៈកំពុងដោតឆ្នាំងសាកថ្មចោល!!


យោងតាមប្រភពព័ត៌មានពីអ្នកប្រើបណ្តាញសង្គមយហ្វេសប៊ុក គណនីឈ្មោះ «ថា សេងទី» បានសរសេរសារ ដែលបង្ហាញពីអារម្មណ៍ភ័យខ្លាច ចំពោះករណីផ្ទុះទូរស័ព្ទប្រភទ iPhone 5 របស់ខ្លួន​កាលពីពេកយប់កន្លេងទៅ ខណៈខ្លួន និងកូនស្រីកំពុងគេងលក់។ ក្នុងរយៈពេលកន្លងមក យើងធ្លាប់តែឮអំពីករណីផ្ទុះទូរស័ព្ទប្រភទ Samsung Note 7 នេះជាករណីទី១ហើយ ដែល Khmer Freedom News ទទួលបានព័ត៌មានផ្ទុះទូរស័ព្ទប្រភទ iPhone 5 របស់ក្រុមហ៊ុន Apple។


បើទោះបីជាព័ត៌មាននេះ ក្រុមងារការយើងទទួលបានពីអ្នកប្រើប្រាស់ ហ្វេសប៊ុក ក៏ពិតមែន ប៉ុន្តែវាជាដំណឹងមួយ សម្រាប់ដាស់តឿនដល់អ្នកនិយមប្រើប្រាស់ iPhone គួរប្រុងប្រយ័ត្នផងដែរ។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងរបស់ម្ចាស់គណនីខាងលើដែលបានរៀបរាប់ពីហេតុការណ៍៖

«ពូកកន្លងមកដែលធ្លាប់គេងជាមួយគ្រួសារ មូលហេតុនៃរឿងផ្ទុះទូរស័ព្ទIPhone5 ។ រឿងពិតនៃការផ្ទុះទូរស័ព្ទតែមិនបណ្តាលអោយមានគ្រោះថ្នាក់អ្វីឡើយ ។ មូលហេតុនៃយប់នោះ ប្រពន្ធនិងកូនប្រុសបានទៅលេងផ្ទះម្តាយក្មេងខ្ញុំនៅឃុំរាំងកេសី ខ្ញុំបានទៅចុះក្រុមការងារនៅតាមបណ្តាស្រុកប៉ុន្មានថ្ងៃ ពេលត្រឡប់មកពីក្រុមការងារតាមស្រុកវិញខ្ញុំក៏បានទៅយកកូនស្រីពីផ្ទះម៉ាៗនៅផ្សារថ្មី ដើម្បីមកគេងជាមួយគ្នានៅផ្ទះ ។ លុះដល់ម៉ោង22ជាង កូនស្រីខ្ញុំក៏យកទូរស័ព្ទIPhone5 ទៅមើលយូធូបដល់ម៉ោងជិត23 ព្រោះគេគេងមិនលក់ ចង់មើលតុក្តា ។ បន្ទាប់មកទូរស័ព្ទក៏អស់ថ្មខ្ញុំក៏យកឆ្នាំសាកមកសាកបន្តដើម្បីអោយកូនមើលបន្ត រហូតដល់ម៉ោងជិត24ទើបកូនស្រីគេង ហើយខ្ញុំក៏សាក់ទូរស័ព្ទចោលទៅ(ការសាកថ្មចោលនេះខ្ញុំតែងតែធ្វើរបៀបនេះជាង២ឆ្នាំហើយ) ហើយគេងជាមួយកូនស្រីទៅ ។ លុះដល់ព្រឹកឡើងក៏ងើបឡើងក៏ភ្ញាក់ខ្លួនព្រើត ក៏យកដៃទៅយកទូរស័ព្ទមកមើលក៏ឃើញទូរស័ព្ទចឹងទៅ???? មានអារម្មណ៍ភ័យណាស់ ។ នេះមកពីការទ្វេសប្រហេសរបស់ខ្ញុំកន្លងមក ទាំងខ្លួនធ្លាប់ឃើញព័ត៌មាននៅលើបណ្តាញហ្វេសបុកហើយក៏ដោយ ។ នេះជាការចែករំលេករឿងពិតទៅដល់បងប្អូនទាំងអស់គ្នា ។ សំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់»

ជួយShare បន្តដើម្បីផ្តល់ដំណឹងនេះបន្តគ្នា ជាពិសេសអ្នកនិយមប្រើប្រាស់ iPhone និងអ្នកដែលមានកូនតូចៗចូលចិត្តមើលទូរស័ព្ទ ត្រូវបង្កើនសារតីប្រុងប្រតយ័ត្នខ្ពស់៕







loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email