loading...
Loading...

Saturday, December 24, 2016

តារាចម្រៀងវ័យក្មេងJustin Bieber ត្រូវ​តុលាការ​អាហ្សង់ទីន​ ប្រកាស​ចាប់​ខ្លួន​

loading...

Loading...

តារា​ចម្រៀងកាណាដា Justin Bieber ត្រូវ​បាន​​តុលាការ​ប្រទេស​អាហ្សង់ទីន​ចោទ​ប្រកាន់​ជា​លើក​ទី​២ពី​បទ​បញ្ជា​ឲ្យ​សន្តិសុខ​ប្រើ​ហិង្សា​លើ​អ្នក​ថត​រូប​រួច​លួច​យក​លុយ​និង​ឧបករណ៍ ​​​​ក្រោយ​ពី​មាន​រឿង​ក្ដី​​ស្រដៀង​នេះ​កើតឡើង​រួច​ម្ដង​​មក​ហើយ​នៅ​ក្នុង​ប្រទេស​អាហ្សង់ទីន​​កាល​ពី​ឆ្នាំ​២០១៣។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ TMZ កាល​ពី​ម្សិលមិញ។

Justin យល់​ថា​ករណី​នេះ​គ្មាន​អ្វី​អស្ចារ្យ​ទេ ចៅ​ក្រម​ដែល​ចោទ​ប្រកាន់​អំពី​បញ្ហា​នេះ​គ្រាន់​តែ​ចង់​កម្ចាត់ Justin តាំង​ពី​ដើម​មក​ម្ល៉េះ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Justin នឹង​មិន​អាច​ឈាន​ជើង​ចូល​ទឹក​ដី​អាហ្សង់ទីន​បាន​ឡើយ​លុះ​ណា​តែ​រឿង​នេះ​ដោះស្រាយ​ចប់​សេចក្ដី​សិន។ បើ​ហ៊ាន​ចូល​អាហ្សង់ទីន Justin នឹង​ត្រូវ​គេ​ចាប់​ខ្លួន​ភ្លាម។

ប្រភព​ជា​ច្រើន​បាន​និយាយ​ថា Justin មាន​ផែនការ​រួចស្រេច​​សម្រាប់​តតាំង​នឹង​រឿង​ក្ដី​នេះ ដោយ​មេធាវី​របស់​លោក​នឹង​ធ្វើ​ការ​បង្ហាញ​តុលាការ​ថា​អ្វី​ដែល​​ចៅក្រម​ចោទ​ប្រកាន់ Justin គឺ​ដើម្បី​តែ​ទាក់ទាញ​ចំណី​អារម្មណ៍​របស់​សាធារណជន​តែ​ប៉ុណ្ណោះ រួច​រឿង​ក្ដី​នេះ​នឹង​ត្រូវ​ឈប់។

ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​សម្រាប់​តារា​វ័យ​២២​ឆ្នាំ​រូប​នេះ​គឺ​ថា Justin ជិត​ចាប់​ផ្ដើម​ប្រគំ​តន្ត្រី​ពិភពលោក​នៅ​ឯ​អាមេរិក​ខាង​ត្បូង​ទៅ​ហើយ ពោល​គឺ​ជិត​មក​ដល់​ប្រទេស​អាហ្សង់ទីន​ដែល​ជា​ទី​ផ្សារ​ដ៏​ធំ​បំផុត​សម្រាប់ Justin និង​ជា​ទីតាំង​របស់​អ្នក​គាំទ្រ​តារា​រូប​នេះ​ដាច់​មុខ។ យ៉ាង​ណា​មិញ ប្រភព​មួយ​លើក​ឡើង​ថា​ "អាហ្សង់ទីន​​អាច​នឹង​បាត់​បង់​ថវិកា​សេដ្ឋកិច្ច​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​ការ​រារាំង​មិន​ឲ្យ Justin ចូល​មក​ស្រុក​ខ្លួន៕




loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email