Loading...

Wednesday, December 7, 2016

ស្រ្តីជាប្រពន្ធរបស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ទាក់ទាញចំណាប់អារម្មណ៍មហាជនសារជាថ្មី


ក្រោយពីបាត់មុខជាង ៨ ខែ ប្រពន្ធរបស់មេដឹកនាំប្រទេសកូរ៉េខាងជើង លោក Kim Jong Un អ្នកស្រី Ri Sol Ju បានបង្ហាញខ្លួនម្តងទៀតកាលពីពេលថ្មីៗនេះ ។


អ្នកទាំងពីរត្រូវបានគេដឹងបានចូលរួមទស្សនាកម្មវិធីប្រកួតប្រជែងគ្នាលើផ្លូវអាកាសជាមួយគ្នា និង ផ្តល់ជាយោបល់មួយចំនួន ដើម្បីកែតម្រូវខ្លះៗលើការខ្វះខាត ។ អ្នកស្រី Ri Sol Ju ដែលជាស្ត្រីទីមួយនៃប្រទេសកូរ៉េខាងជើង ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីបានដឹងថា អ្នកស្រីជាប្រពន្ធរបស់មេដឹកនាំរូបនេះ ។ យ៉ាងណាក្តី ក្រោយពេលបាត់ខ្លួនមួយរយៈពីសាធារណៈ និង លើបណ្តាញសារព័ត៌មាន មនុស្សភាគច្រើនបានសន្និដ្ឋានថា ប្រហែលជាអ្នកស្រីមានផ្ទៃពោះ ។ អ្នកស្រីមិនសូវជាបង្ហាញមុខច្រើននោះទេលើទីសាធារណៈ ហើយចង់ដឹងថា សម្រស់ប្រពន្ធមេដឹកនាំកូរ៉េខាងជើងរូបនេះស្រស់ស្អាតប៉ុណ្ណា សូមទស្សនារូបថតខាងក្រោម ៖






ប្រភព ៖ ឌាយលីម៉ែល
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email