loading...
Loading...

Wednesday, December 7, 2016

ប្រដាល់​ដាក់​ទ្រុង ONE FC បាត់​ខ្លួន​ពី​កម្ពុជា ក្រោយ​រៀបចំ​បាន​តែ​ ២ដង

loading...

Loading...
រាជធានី​ភ្នំពេញ ៖ ខុស​ពី​ការ​ប្រកាស​ឡើង​របស់​គណៈកម្មការ​ប្រដាល់​ដាក់​ទ្រុង​អន្តរជាតិ One Championship ឬ ONE FC ដែល​ថា​នឹង​មក​រៀបចំ​ធ្វើ​នៅ​ក្នុង​ប្រទេស​កម្ពុជា ឱ្យ​បាន​យ៉ាង​ហោច​មួយ​ឆ្នាំ​ម្ដង និង​គ្រោង​ឈាន​ដល់​មួយ​ឆ្នាំ​២​ដង​បន្ទាប់​ពី​បាន​រៀបចំ​២​ឆ្នាំ​ជាប់​គ្នា​សម្រាប់​ឆ្នាំ​២០១៧​ខាង​មុខ គឺ​មិន​មាន​កាលបរិច្ឆេទ​ណាមួយ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ ។ នេះ​ជា​ការ​ចាប់អារម្មណ៍​ធំ​មួយ ខណៈ​ដែល​ធ្លាប់​ធ្វើ​នៅ​កម្ពុជា​យ៉ាង​ជោគជ័យ​រួច​មក​ហើយ ប៉ុន្តែ​បែរជា​គេច​ចេញពី​ការ​រៀបចំ​ជា​ថ្មី​សម្រាប់​ឆ្នាំ​ក្រោយ ដែល​ធ្វើ​ឱ្យ​ឱកាស​បង្ហាញខ្លួន​របស់​កីឡាករ​កីឡាការិនី​កម្ពុជា​នៅ​លើ​សង្វៀន​មួយ​នេះ​នៅ​ក្នុង​ប្រទេស​ខ្លួន​ខកខាន ។

យោង​តាម​តារាង​ដែល​បាន​ទម្លាយ​ពី​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​ប្រដាល់​ដាក់​ទ្រុង មិន​មាន​វត្តមាន​ប្រទេស​កម្ពុជា​ដូច​២​ឆ្នាំ​កន្លង​មក​ទៀត​ទេ ដែល​អាច​ថា​មក​ពី​សន្ទុះ​ជោគជ័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិនសូវ​ល្អ​ខ្លាំង​បើ​ធៀប​នឹង​ការ​រៀបចំ​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេង​ទៀត ។ តម្លៃ​សំបុត្រ​ដល់​៥០​ដុល្លារ និង​ទាប​ជាង​នេះ​តិចតួច​គឺជា​សម្ពាធ​ធំ​មួយ​ដែល​មិន​អាច​ឱ្យ​អ្នក​ទស្សនា​កកកុញ​ពេញ​សាល​ដូច​អ្វី​ដែល​អ្នក​រៀបចំ​ធ្លាប់​បាន​រំពឹង ទើប​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​មួយ​នេះ​គេច​ចេញពី​ទីផ្សារ​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៧ តាំងពី​ដើមឆ្នាំ​រហូត​ដំណាច់ឆ្នាំ ។ ជាមួយនឹង​ការ​ប្រកាស​ឡើង​ពី​តារាង​កម្មវិធី​ដែល​មិន​មាន​ទីតាំង​កម្ពុជា​ដូច​មុន បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ត្រូវ​បាន​បាត់ឈ្មោះ​ក្នុង​ក្រសែភ្នែក​អន្តរជាតិ​ខុស​ពី​២​ឆ្នាំ​កន្លង​ទៅ ដែល​បាន​ជ្រើស​យក​កម្ពុជា​នៅ​សាល​កោះ​ពេជ្រ​ធ្វើ​ជាទី​លាន​ប្រកួត​ដាក់​ទ្រុង​ជា​អន្តរជាតិ​ធ្វើ​ឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល ។ នេះ​ក៏​ជា​ការ​បាត់បង់​លំហូរ​នៃ​អ្នក​ទស្សនា​មួយ​កម្រិត​ដែល​មាន​ចំណង់​ចង់​ឃើញ​ការ​រៀបចំ​ប្រដាល់​ជា​អន្តរជាតិ​ដ៏​ធំ​មួយ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ បើ​ធៀប​នឹង​ការ​រៀបចំ​២​លើក​កន្លង​មក គឺ​គ្រាន់តែ​គណៈកម្មការ​រៀបចំ និង​កីឡាករ​បរទេស​ចុះ​មក​កម្ពុជា​យ៉ាង​កុះករ ទាក់ទាញ​ឱ្យ​អ្នកគាំទ្រ​ពួក​គេ​ចំណាយពេល​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង ។

តារាង​ប្រកួត​ដែល​បាន​ប្រកាស​ឡើង​សម្រាប់​ឆ្នាំ​២០១៧​គឺ​ថ្ងៃ​ទី​១៤ ខែមករា បើក​ឆាក​នៅ​សង្វៀន​Jakarta Convention Center ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។ លើក​ទី​២​ធ្វើ​នៅ​ថ្ងៃ​ទី​១០​ខែកុម្ភៈ នៅ​សង្វៀន Gegara ប្រទេសម៉ា​ឡេ​ស៊ី ។ លើក​ទី​៣​ធ្វើ​នៅ​ថ្ងៃ​ទី​១១ ខែមីនា នៅ​សង្វៀន Impact Arena ប្រទេស​ថៃ ។ លើក​ទី​៤​ធ្វើ​នៅ​ថ្ងៃ​ទី​២១ ខែមេសា នៅ​សង្វៀន Mall Of Asia Arena នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន ។ លើក​ទី​៥​ធ្វើ​នៅ​ថ្ងៃ​ទី​២៦ ខែឧសភា នៅ​សង្វៀន Singapore Indoor ក្នុង​ប្រទេស​សិង្ហ​បុរី ។ លើក​ទី​៦​ធ្វើ​នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា នៅ​សង្វៀន Le Sports Center ក្នុង​ប្រទេស​ចិន ។ លើក​ទី​៧​ធ្វើ​នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា នៅ​សង្វៀន​Thuwunna Indoor ក្នុង​ប្រទេស​មី​យ៉ា​ន់ម៉ា ។ លើក​ទី​៨​ធ្វើ​នៅ​ថ្ងៃ​ទី​១២ ខែសីហា នៅ​សង្វៀន​Cotai Arena ក្នុង​ប្រទេស​ចិន ។ លើក​ទី​៩​ធ្វើ​នៅ​ថ្ងៃ​ទី​១៨ ខែសីហា នៅ​សង្វៀន Negara ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ។ លើក​ទី​១០​ធ្វើ​នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា នៅ​សង្វៀន​Jakarta Convention Center ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​េ​ស៊ី ។ លើក​ទី​១១​ធ្វើ​នៅ​ថ្ងៃ​ទី​២១ ខែតុលា នៅ​សង្វៀន Bao An Stadium ប្រទេស​ចិន។ លើក​ទី​១២​ធ្វើ​នៅ​ថ្ងៃ​ទី​២៧ ខែតុលា នៅ​សង្វៀន Tien Son Sport Center ក្នុង​ប្រទេស​វៀតណាម ។ លើក​ទី​១៣​ធ្វើ​នៅ​ថ្ងៃ​ទី​៣ ខែវិច្ឆិកា នៅ​សង្វៀន Thuwunna Indoor ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា ។ លើក​ទី​១៤​ធ្វើ​នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា នៅ​សង្វៀន Mall of Asia Arena ក្នុង​ប្រទេស​ហ្វ៊ី​លី​ពី​ន ។ លើក​ទី​១៥​ធ្វើ​នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា នៅ​សង្វៀន​Singapore Indoor Stadium ក្នុង​ប្រទេស​សិង្ហ​បុរី ។ លើក​ទី​១៦​ធ្វើ​នៅ​ថ្ងៃ​ទី​២ ធ្នូ នៅ​សង្វៀន Le Sports Center ក្នុង​ប្រទេស​ចិន ។ លើក​ទី​១៧​ធ្វើ​នៅ​ថ្ងៃ​ទី​៩ ខែធ្នូ នៅ​សង្វៀន Impact Arena  ក្នុង​ប្រទេស​ថៃ និង​លើក​ទី​១៨​ធ្វើ​នៅ​ថ្ងៃ​ទី​១២ ខែធ្នូ នៅ​សង្វៀន Mercedes Benz Center ក្នុង​ប្រទេស​ចិន ។ លើកលែងតែ​កម្ពុជា​ដែល​ព្រឹត្តិ​ការណ៍​នេះ​ធ្លាប់​ធ្វើ​ប៉ុណ្ណោះ ដែល​ត្រូវ​រំលង​ចោល ។ នៅ​មិន​ទាន់​ដឹង​ថា ក្នុង​ឆ្នាំ​២០១៨ ព្រឹត្តិការណ៍​នេះ​នឹង​បន្ត​បាត់​ខ្លួន ឬ​បង្ហាញ​មុខជា​ថ្មី​នៅឡើយ​ទេ​បន្ទាប់​ពី​បាត់​មុខ​ពេញ​មួយ​ឆ្នាំ​២០១៧​នេះ ។

យោង​តាម​ការ​ប្រកាស​ឡើង​គឺ​ព្រឹត្តិការណ៍​មួយ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ចិន​ច្រើន​លើក​ជាងគេ ដែល​មាន​ន័យ​ថា ទីផ្សារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ដណ្ដើម​យក​ដោយ​ទីផ្សារ​ចិន​ទើប​មិន​មាន​ចន្លោះ​ប្រហោង​ណាមួយ​សម្រាប់​ឱ្យ​ទីលាន​នៅ​កម្ពុជា​ទទួល​ព្រឹត្តិការណ៍​នេះ​ដូច​មុន ។ ក្នុង​នោះ​ប្រទេស​មី​យ៉ា​ន់​ម៉ា ក៏​ត្រូវ​បាន​ព្រឹត្តិការណ៍​អន្តរជាតិ​មួយ​នេះ​រៀបចំ​ធ្វើ​ឡើង​ច្រើន​លើក​ជាងគេ​ផង​ដែរ បើ​ធៀប​នឹង​នៅ​ប្រទេស​ថៃ និង​សិង្ហ​បុរី ដែល​ធ្លាប់​ធ្វើ​ច្រើន​លើក​ក្នុង​មួយ​ឆ្នាំ​ៗ​កាលពី​ពេល​មុន​ៗ ។ ការ​មិន​ធ្វើ​នៅ​កម្ពុជា​បាន​ធ្វើ​ឱ្យ​កីឡាករ​កីឡាការិនី​កម្ពុជា​បាត់​ឱកាស​ឡើង​ប្រកួត​ច្រើន​នាក់​ខណៈ​ដែល​ការ​រៀបចំ​នៅ​តាម​បណ្ដា​ប្រទេស​នានា​ទាំង​១៨​លើក ដ្បិតថា​មាន​វត្តមាន​កីឡាករ​កម្ពុជា​ឱ្យ​ចូលរួម ក៏​ត្រូវ​គេ​មើលឃើញ​ថា​នឹង​មាន​ចំនួន​តែ​ម្នាក់ ឬ​២​នាក់​ក្នុង​មួយ​លើក ខុស​ពី​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ដែល​ក្រៅពី​មាន​គូ​អម​ច្រើន​នាក់ សម្រាប់​គូ​ឯក​ក៏​មាន​សមាសភាព​របស់​កីឡាករ​កម្ពុជា​ចូលរួម​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​ដែរ ៕







ប្រភព៖ កោះសន្តិភាព
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email