Loading...

Saturday, December 24, 2016

Ronaldo បង្ហោះ​វីដេអូ​លើក​ទឹក​ចិត្ត​កុមារ​រងគ្រោះ​នៅ​ស៊ីរី​ កុំ​ឲ្យ​អស់​សង្ឃឹម​


Cristiano Ronaldo បាន​បង្ហោះ​វីដេអូ​លើ​គណនី​បណ្ដាញ​សង្គម​របស់​ខ្លួន​ផ្ញើ​ដល់​កុមារ​ជនជាតិ​ស៊ីរី​ទាំង​អស់​ ដែល​កំពុង​រងគ្រោះ​ដោយសារ​សង្គ្រាម​រវាង​ក្រុម​ឧទ្ទាម​ និង​កង​ទ័ព​រដ្ឋាភិបាល។

នៅ​ក្នុង​វីដេអូ​ខ្សែ​ប្រយុទ្ធ​ Real Madrid​ បាន​និយាយ​ជា​ភាសា​អង់គ្លេស​ដែល​មាន​ន័យ​ថា៖ "វីដេអូ​នេះ​គឺ​សម្រាប់​កុមារ​រងគ្រោះ​នៅ​ប្រទេស​ស៊ីរី​។ ពួក​យើង​ដឹង​ថា​អ្នក​កំពុង​រង​ការ​ឈឺ​ចាប់​ជា​ច្រើន។ ខ្ញុំ​គឺ​ជា​កីឡាករ​បាល់ទាត់​ដ៏​ល្បី​ឈ្មោះ​ម្នាក់ ប៉ុន្តែ​អ្នក​គឺ​ជា​វីរបុរស។ កុំ​បាត់បង់​ក្ដី​សង្ឃឹម។ ពិភពលោក​គឺ​នៅ​ជាមួយ​អ្នក​។ ពួក​យើង​គិត​ពី​អ្នក​ ហើយ​ខ្ញុំ​តែង​នៅ​ជាមួយ​អ្នក​ជា​និច្ច”។

បន្ថែម​ពី​ការ​បង្ហោះ​វីដេអូ​កីឡាករ​វ័យ​៣១​ឆ្នាំ​ក៏​បាន​បរិច្ចាគ​ប្រាក់​ផ្ទាល់​​ខ្លួន​ដល់​មូលនិធិ​​សម្រាប់​ផ្គត់ផ្គង់ ​អាហារ, សំលៀក​បំបាក់, ថ្នាំ​ពេទ្យ​ ដល់​ក្រុម​គ្រួសារ​ជនរងគ្រោះ​ដោយ​សារ​សង្គ្រាម​នៅ​ទីក្រុង Aleppo និង​ទូទាំង​ប្រទេស​ស៊ីរី​ផង​ដែរ៕

(សូមអូសចុះក្រោមដើម្បីមើលវីដេអូ)



សូមទស្សនាវីដេអូ៖


ប្រភព៖ Sabay News

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email