loading...
Loading...

Monday, December 12, 2016

អគ្គិភ័យឆាបឆេះ មជ្ឈមណ្ឌលបង្រៀនភាសាកូរ៉េ «SRT» ទាំងព្រឹកនៅខណ្ឌពោធិ៍សែនជ័យ សំណាងល្អសមត្ថកិច្ចជួយទាន់ពេល

loading...

Loading...

(ភ្នំពេញ)៖ អគ្គិភ័យមួយបានឆាបឆេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈភាសាកូរ៉េ «SRT» នៅបន្ទប់ជាន់ទី១ ទាំងព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ តែសំណាងល្អសមត្ថកិច្ចចេញអន្ដរាគមន៍ទាន់ពេលវេលា​ ប៉ុន្ដែមិនទាន់ដឹងមូលហេតុពិតប្រាកដ។

ភា្នក់ងារ Fresh News បានរាយការណ៍ថា អគ្គិភ័យនេះ បានឆាបឆេះនៅបន្ទប់ទី១ ទាំងស្រុង នៃមជ្ឈមណ្ឌលភាសាកូរ៉េនេះ ប៉ុន្ដែមិនបានរាលដាលទៅទីតាំងផ្សេងនោះទេ ដោយសារតែឡានទឹករបស់សាលាខណ្ឌពោធិ៍សែនជ័យ ចេញជួយអន្ដរាគមន៍ទាន់ពេលវេលា។ ក្នុងគ្រោះអគ្គិភ័យនេះដែរ សមត្ថកិច្ចមិនទាន់បញ្ជាក់ពីទំហំនៃការខូចខាតនៅឡើយទេ ប៉ុន្ដែមិនមានអ្នកណាម្នាក់រងគ្រោះថ្នាក់នោះឡើយ៕







ប្រភព៖ FreshNewsAsia
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email