loading...
Loading...

Tuesday, December 20, 2016

ពិតជាមោទន​ភាព​កម្ពុជា​យើង ! កញ្ញា រ៉េត ស៊ូហ្សាណា ទទួល​បានចំណាត់ថ្នាក់លេខ៤ ក្នុងកម្មវិធី «The Voice» ​ជុំវិញពិភពលោក​ក្នុង​ឆ្នាំ២០១៦ (Video inside)

loading...

Loading...

(ភ្នំពេញ)៖ នេះជាមោទនភាពថ្មី​មួយទៀតក្នុងវិស័យសិល្បៈរបស់កម្ពុជា ខណៈដែលកូនខ្មែរបានបង្ហាញសមត្ថភាពដ៏អស្ចារ្យគ្មានពីរ រហូតទទួលបានលទ្ធផល យ៉ាងគាប់ប្រសើរទាំងមិនគួរឲ្យជឿ។ មោទនភាពថ្មី ក្នុងវិស័យសិល្បៈ​នៅពេលនេះ គឺកញ្ញា រ៉េត ស៊ូហ្សាណា ដែលជាបេក្ខនារីដ៏លេចធ្លោក្នុងកម្មវិធី «The Voice Cambodia» រដូវកាលទី២ វគ្គ Blind Auditions និងជាកូនក្រុមរបស់ Coach ឱក សុគន្ធកញ្ញា ទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងកម្មវិធី «The Voice» ជុំវិញពិភពលោកក្នុងឆ្នាំ២០១៦ ដែលត្រូវបានចាត់បញ្ចូលជា «TOP 10 - BEST ​Blind Auditions​ of 2016 ​ The Voice Global​»។

គេនៅចាំបានថា បេក្ខនារី ដែលលេចធ្លោ​ជាងគេ ក្នុងកម្មវិធី «The Voice Cambodia» រដូវកាលទី២ ​កញ្ញា រ៉េត ស៊ូហ្សាណា បានបង្ហាញសមត្ថភាព​របស់ខ្លួន តាមរយៈការ​បកស្រាយ បទច្រៀងជាភាសាអង់គ្លេស មានចំណងជើងថា «Power Of Love» ធ្វើឲ្យអ្នកគាំទ្របង្ហាញការគាំទ្រយ៉ាង​ខ្លាំងក្លា រហូតដល់ថ្នាក់​ហើបគូថ ចេញពីកៅអីអង្គុយ ជាពិសេសគ្រូបង្វឹក​ទាំង៤នាក់។

កញ្ញា រ៉េត ស៊ូហ្សាណា គឺជាបេក្ខនារីមួយរូប ដែលទទួលបានការគាំទ្រ យ៉ាងភ្លូកទឹកភ្លូកដី ជាពិសេសការច្រៀងសំនៀង ជាភាសាបរទេស បានល្អជាងគេ ហើយពេលនេះ គឺជាមុខមាត់ថ្មីមួយទៀត សម្រាប់ក្រុមគ្រួសាររបស់នាង ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ដែលនាងត្រូវបាន ជ្រើសបញ្ចូល​ «The Voice Global TOP 10-BEST ​Blind Auditions​of 2016» ទាំងមិននឹកស្មានដល់ក្នុងចំណាត់ថ្នាក់លេខ៤។

សូមបញ្ជាក់ថា «The Voice Global TOP 10-BEST ​Blind Auditions​of 2016» ត្រូវបានជ្រើសរើសយកចំនួន១០ប្រទេស ក្នុងនោះប្រទេស ព័រទុយហ្គាល់ ជាប់លេខ១, អាមេរិកលេខ២, អាហ្វ្រិកខាងត្បូងលេខ៣, កម្ពុជាលេខ៤ , ហូឡង់លេខ៥, ប្រេស៊ីលលេខ៦, អូស្រ្តាលីលេខ៧ ,ឥណ្ឌូនេស៊ីលេខ៨, នីហ្សេរីយ៉ាលេខ៩ និងប្រទេសប៉ូញឡូញលេខ១០ ដែលបេក្ខជន-បេក្ខនារី​ទាំងអស់សុទ្ធសឹងតែមានសំឡេង​ដ៏អស្ចារ្យ។

ទោះបីយ៉ាងណាគេនៅចាំបានថា កាលពីនៅពេលប្រឡងកម្មវិធី The Voice កញ្ញា រ៉េត ស៊ូហ្សាណា បានជ្រើសរើសយកបទចម្រៀងជា ភាសាបរទេសដើម្បីច្រៀង ប្រឡងនៅក្នុងកម្មវិធី ហើយទទួលរងនូវការរិះគន់ពីបងប្អូនមួយចំនួនតូចថា ហេតុអ្វីមិនព្រមយកចម្រៀងជាតិមកច្រៀងវិញ។ ប៉ុន្តែអ្វីៗនៅពេលនេះការរិះគន់ទាំងនោះ ត្រូវបានខ្ទាតឆ្ងាយពីអារម្មណ៍បងប្អូន ដោយសារការសម្រេចជ្រើសរើសចម្រៀងបរទេសរបស់ក្មេងស្រី ស៊ូហ្សាណា ត្រូវបានគណៈកម្មការរបស់ The Voice ពិភពលោក ឲ្យចំណាត់លេខ៤ នៅក្នុងលំដាប់ពិភពលោក ដែលនេះបានបង្ហាញយ៉ាងច្បាស់ថា ជាភាពអស្ចារ្យរបស់ក្មេងស្រីកម្ពុជាមួយរូបលើវិស័យសិល្បៈពិភពលោក៕

ទស្សនាបទចម្រៀង Top 10 របស់ The Voice Cambodia៖



ប្រភព៖ FreshNewsAsia
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email