Loading...

Tuesday, January 3, 2017

ឮហើយហួសចិត្ត!! បុរស​អូស្ត្រាលី​2​នាក់​ចាប់រំលោភ​ជ្រូក


សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប៉ូលិស​អូស្ត្រាលី​ចាប់ខ្លួន​បុរស​២ នាក់ ក្រោយ​ពី​ចាប់រំលោភ​ជ្រូក និង​សម្លាប់​មាន់​ជា​ច្រើន​ក្បាល ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​កសិដ្ឋាន «Djanbung Permaculture Garden»ក្នុង​ទីក្រុង​លី​ស្ម៊​រ កាលពី​ថ្ងៃ​ទី​១៤ ធ្នូ ឆ្នាំ២០១៦ ។

លោកស្រី​រ៉ូ​ប៊ី​ន ហ្វ្រា​ន់​ស៊ី​ស រួម​ទាំង​កម្មករ​របស់​ខ្លួន​ចូល​ទៅ​មើល​ជ្រូក​ក្នុង​កសិដ្ឋាន​ក៏​ឃើញ​ស្លាកស្នាម​នៃ​ការ​ចាប់រំលោភ​នោះ ។

ម្ចាស់​កសិដ្ឋាន​បញ្ជាក់​ថា មាន់​របស់​ខ្លួន​ត្រូវ​បាន​សម្លាប់​ជា​ច្រើន​ក្បាល​បោះចោល​រាយ​ប៉ាយ​នៅ​កន្លែង​កើតហេតុ ។ ក្រៅពី​មាន់ មេ​ជ្រូក «Polly» អាយុ​១២​ឆ្នាំ ស្ថិត​ក្នុង​ស្ថានភាព​ដ៏​អាក្រក់​ដោយ​រង​របួសធ្ងន់​ពី​ការ​ចាប់រំលោភ ។

លោកស្រី​រ៉ូ​ប៊ី​ន បញ្ជាក់​ថា «​ក្នុង​ថ្ងៃ​កើតហេតុ ខ្ញុំ​មិន​បានឮ​សំឡេង​អ្វី​ទេ សូ​ម្បី​តែ​កម្មករ​ទាំង​៦​នាក់​ដែល​ដេក​យាម​កសិដ្ឋាន​ក៏​មិន​បានដឹង​ថា មាន​អ្វី​កើតឡើង​ដែរ ។ អ្នក​ដែល​បង្កហេតុ​ប្រហែល​មាន​វិធីសាស្ត្រ​ក្នុង​ការ​ចាត់ការ​លើ​សត្វ ជាក់ស្តែង​សម្រាប់​មេ​ជ្រូក Polly ប្រហែលជា​ត្រូវ​គេ​ចាប់ចង​មាត់​កុំឱ្យ​ស្រែក​ឮ ។ Polly ជា​ជ្រូក​គួរ​ឱ្យ​ស្រឡាញ់ ស្លូត និង​ចូល​ចិត្ត​មនុស្ស ខ្ញុំ​ហាក់ដូចជា​ហួសចិត្ត​ចំពោះ​ហេតុការណ៍​ដែល​កើតឡើង​ទៅ​លើ​វា​» ។

មេ​ជ្រូក Polly រង​ការ​ធ្វើ​ទារុណកម្ម​ខ្លាំង​នៅ​លើ​មុខរប​ស់វា​ដោយ​មាន​ស្នាម​របួស និង​ស្នាម​ជាំ​នៅ​លើ​ខ្លួន ។ បច្ចុប្បន្ន​ត្រូវ​បញ្ជូន​ឱ្យ​ពេទ្យសត្វ​ព្យាបាល​ដោយ​រំពឹង​ថា​នឹង​ជា​សះស្បើយ​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ ។

ក្រោយ​ពេល​កើតហេតុ​ប៉ូលិស​ក្រុង​លី​ស្ម៊​របា​ន​ចំណាយពេល​ប្រហែល​៨​ថ្ងៃ​ស៊ើបអង្កេត និង​ចាប់ខ្លួន​អ្នក​បង្កហេតុ​២​នាក់ ។ លោក​កា​ម៉េ​រ៉ូ​ន លី​ន​សេ ប៉ូលិស​ផ្នែក​ស៊ើបអង្កេត​និយាយ​ថា តាំងពី​កើតមក​លោក​មិន​ធ្លាប់​ជួប​ហេតុការណ៍​បែប​នេះ​ទេ ។ ជនជាប់ចោទ​ទាំង​២​នាក់​នោះ​សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​រក​ភស្តុ​តាង​បន្ថែម​ដើម្បី​ពិចារណា​រឿង​ក្តី​នៅ​តុលា​រការ ៕



ប្រភព៖ កោះសន្តិភាព
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email