loading...
Loading...

Thursday, January 12, 2017

ទី​បំផុតរឿង​ខ្មែរ​ថត​ដោយ Angelina Jolie ប្រកាស​ថ្ងៃ និង​ទីតាំង​បញ្ចាំង​នៅ​ក្នុង​ស្រុក​ហើយ

loading...

Loading...

ក្រុម​អ្នក​គាំទ្រ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​តែ​ជជែក​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​រសៀល​នេះ បន្ទាប់​ពី​មាន​ព័ត៌មាន​មក​ថា ភាពយន្ត​ខ្មែរ​មួយ​រឿង​ទាញ​ចេញ​ពី​របប​ខ្មែរ​ក្រហម​ដែល​ថត​ដោយ​តារា​លំដាប់​ពិភព​លោកAngelina Jolie គឺ​រឿង "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ" ត្រៀម​ដាក់​បញ្ចាំង​នៅ​កម្ពុជា​ហើយ។


ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​ចាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ដែល​មាន​ឈ្មោះ​ថា Angelina Jolie / Angie។ ទំព័រ​ហ្វេសប៊ុក​ដែល​មិន​ទាន់​ដឹង​ថា ជា​របស់​តារា​ភាពយន្ត​ហូលីវូដ​ដ៏​ល្បី​រូប​នេះ​ឬ​យ៉ាង​ណា ដោយ​សារ​តែ​មាន​អ្នក Like ត្រឹម​ជាង​១០​ម៉ឺន​នាក់​នោះ បាន​សរសេរ​ថា "The World Premiere of 'First They Killed My Father' will be held in Siem Reap, Cambodia on February 18, 2017 ”។

សារ​នេះ មាន​ន័យ​ថា "ភាពយន្ត មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ នឹង​រៀប​ចំ​ចាក់​បញ្ចាំង​ដំបូង​នៅ​​ខេត្ត​សៀមរាប​នៅ​ថ្ងៃ​ទី ១៨ កុម្ភៈ ២០១៧"។ ទំព័រ​ហ្វេសប៊ុក​ដដែល ក៏​បាន​បញ្ចេញ​ឲ្យ​ដឹង​ទៀត​ថា ភាពយន្ត​ខ្មែរ​ខ្នាត​ធំ​មួយ​នេះ ក៏​នឹង​​អាច​រក​បាន​នៅ​លើ​ Netflix ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ ប្រិយមិត្ត​ជា​ច្រើន​បាន​សម្ដែង​ការ​ត្រេក​អរ ហើយ​ថា ពួក​គេ​អន្ទះសា​ចង់​ទស្សនា​ខ្សែ​ភាពយន្ត​មួយ​នេះ​ណាស់។

អម​នឹង​ករណី​នេះ លោក រិទ្ធី ប៉ាន់ បុគ្គល​ដែល​បាន​ចូល​រួម​សហការ​ផលិត​ភាពយន្ត​ខាង​លើ បាន​ឆ្លើយ​ប្រាប់​កាសែត​ភ្នំពេញប៉ុស្ដិ៍​ជា​ភាសា​អង់គ្លេស​ថា លោក​អបអរ​សាទរ​នឹង​ដំណឹង​នេះ។ ប៉ុន្តែ​លោក​មិន​បាន​និយាយ​អ្វី​ច្រើន​ឡើយ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា ចាំ​ជូន​ដំណឹង​បន្ថែម​​នា​ពេល​ក្រោយ។

យ៉ាង​​នេះ​ក្ដី លោក ស៊ិន ចន្ទសាយ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ ​នៃ​ក្រសួង​វប្បធម៌ និង​សិល្បៈ បាន​ឆ្លើយ​ប្រាប់ Sabay រសៀល​នេះ​ថា ព័ត៌មាន​នេះ​ជា​ការ​ពិត។ លោក សាយ៉ា ប្រាប់​ថា "បាទ​ពិត​មែន រឿង​នោះ បញ្ចាំង​នៅ​សៀមរាប​ខែ​ក្រោយ តែ​ខ្ញុំ​អត់​ចាំ​ថ្ងៃ​ច្បាស់ ហើយ​បន្ទាប់​ពី​សៀមរាប នឹង​ត្រូវ​បន្ត​ទៅ​បាត់ដំបង និង​ភ្នំពេញ​ទៀត"។

ប្រធាន​នាយកដ្ឋាន​ដដែល​បញ្ជាក់​ថា លោក​ទទួល​បាន​ការ​ជូន​ដំណឹង​ពី​ផែន​ការ​ដាក់​បញ្ចាំង​​រឿង "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ" ពី​ភាគី​ក្រុម​ផលិត​របស់​ Angelina Jolie តាំង​ពី​ខែ​ធ្នូ ឆ្នាំ ២០១៦ ហើយ​លោក​ក៏​បាន​ទស្សនា​រួច​រាល់​ហើយ​ដែរ។ លោក​បន្ត​ថា នេះ​មិន​មែន​ជា​ភាពយន្ត​ពាណិជ្ជកម្ម​ទេ តែ​ត្រូវ​ជា​មួយ​មហោស្រព​ជាង។


យ៉ាង​នេះ​ក្ដី លោក​មាន​ជំនឿ​​ថា ពលរដ្ឋ​ខ្មែរ​នឹង​គាំទ្រ​រឿង​នេះ ព្រោះជា​ស្នាដៃ​របស់​អេនជូលី ចូលី ជា​បុគ្គល​ដែល​​មាន​ឈ្មោះ​ល្បី​ល្បាញ​ស្រាប់​ក្នុង​ឧស្សហកម្ម​ភាពយន្ត​ពិភព​លោក ហើយ​នោះ​ជា​ហេតុផល ដែល​លោក​មើល​ឃើញ​ថា ពួក​គេ​(ពលរដ្ឋ​ខ្មែរ)ចង់​ទស្សនា​រឿង​នេះ​ណាស់។

ភាពយន្ត "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ" និយាយ​ពី​ការ​ចង​ចាំ​របស់​កុមារី​ម្នាក់​កាល​ពីអតីត បច្ចុប្បន្ន​ជា​សកម្មជន​សិទ្ធិ​មនុស្ស​នៅ​អាមេរិក និង​ជា​អ្នក​និពន្ធ​នៃ​រឿង​នេះ​ដែរ​ឈ្មោះ លឿង អ៊ឹង។ រឿង​នេះត្រូវ​បាន​ប្រកាស​ថត​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៦ ដោយ​ក្នុង​នោះ​បាន​ជ្រើស​រើស​យក​ខេត្ត​បាត់ដំបង​ជា​ទី​តាំង​ថត​ភាគ​ច្រើន។

រឿង​នេះ មាន​ព័ត៌មាន​ថា បាន​ចំណាយ​ទុន​មហា​សាល ក្នុង​សូម្បី​តែ​សិល្បករ​ខ្មែរ ក៏​ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់​ខុស​ពី​អ្វី​ដែល​ពួក​គេ​ធ្លាប់​បាន​ទទួល​ក្នុង​អាជីព​សម្ដែង​របស់​ខ្លួន​ផង​ដែរ៕

ប្រភព៖ Sabay News
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email