Loading...

Sunday, January 1, 2017

ច័ន្ទ​ កាន់ ជម្នះ​​ពាក្យ​ "អ្នក​សិល្បៈ​ជា​អ្នក​លក់​ខ្លួន"


តារា​សម្ដែង​ពន្លក​ថ្មី ​ច័ន្ទ កាន់ ប្រាប់​ថា​ពេល​ដែល​នាង​ចាប់​ផ្ដើម​ចូល​សិល្បៈ​ត្រូវ​បាន​ទទួល​ពាក្យ​មាក់ងាយ​ពី​អ្នក​ជិតខាង​ខ្លួន​ថា​ "អ្នក​សិល្បៈ​ចង់​ជោគជ័យ​ទាល់​តែ​លក់​ខ្លួន"។ ពាក្យ​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​ខិត​ខំ​ក្រោក​ឈរ​ក្នុង​វិស័យ​សិល្បៈ​ដល់​សព្វ​ថ្ងៃ។

​ច័ន្ទ កាន់ ​និយាយថា​ ពេល​ដែល​នាង​ឮ​មួយឃ្លាខាង​លើ​​ដំបូង​នាង​យំ ប៉ុន្តែ​ក្រោយ​មក​នាង​គិត​ថា ​នឹង​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​របស់​ពួក​គេ​ដោយ​យក​សមត្ថភាព​ផ្ទាល់​ខ្លួន​ និង ការ​ព្យាយាម​ធ្វើ​ឲ្យ​បាន​ល្អ​ក្នុង​ដំណើរ​លើ​វិថី​សិល្បៈ​​នាង។​​

តារា​សម្ដែង​វ័យ​ក្មេង​រូប​នេះ​បន្ត​ថា គិត​មក​ដល់​ពេល​នេះ​នាង​ទើប​តែ​ចូល​សិល្បៈ​បាន​ជិត​មួយ​ឆ្នាំ​ប៉ុណ្ណោះ តែ​រូប​នាង​ទទួល​​បាន​ ការ​គាំ​ទ្រ ​និង​ប្រជាប្រិយភាព​គួរ​សម​ ដោយ​ធ្លាប់​​ថត​ពាណិជ្ជកម្ម​ឲ្យ​ក្រុម​ហ៊ុន​ជា​ច្រើន​ ហើយ​ថែម​ទាំង​លេច​មុខ​ក្នុង MV ជា​មួយ​កំពូល​ល្បី​ដូចជា​ ព្រាប សុវត្ថិ និង ឱក សុគន្ធកញ្ញា ដោយ​ប្រើ​តែ​សមត្ថភាព​ផ្ទាល់​ខ្លួន​​ប៉ុណ្ណោះ។

យ៉ាង​ណា​ក្ដី តារា​ស្រី​វ័យ​២៣​ឆ្នាំ​រូប​នេះ ​នៅ​តែ​អរគុណ​សម្រាប់​ការ​រិះ​គន់​ទាំង​ឡាយ​ដែល​ជា​កត្តា​ ធ្វើ​ឲ្យ​​នាង​ដើរ​មក​ដល់​ថ្ងៃ​នេះ។ នាង​ធ្វើ​ការ​សំណូមពរ ឲ្យ​អ្នក​រិះ​គន់​ងាក​មក​​ គាំ​ទ្រ​សិល្បៈ​ខ្មែរ កុំ​មើល​ឃើញ​តែ​អ្នក​ជិត​ខាង​ល្អ​ ហើយ​មិន​គាំ​ទ្រ​គ្នា​ឯង។ ​​​


ប្រភព៖ Sabay News

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email