Loading...

Thursday, January 5, 2017

វះកាត់យកកន្ត្រៃចេញពីក្នុងពោះ ក្រោយពីជាប់អស់រយៈពេល ១៨ឆ្នាំ


វៀតណាម៖ ជារឿងមួយនឹកស្មានមិនដល់ បន្ទាប់ពីបុរសចំណាស់ ជនជាតិវៀតណាមម្នាក់ ជាប់កន្រ្តៃវះកាត់ នៅក្នុងពោះអស់រយៈពេល១៨ឆ្នាំ ទើបសម្រេចចិត្តវះកាត់យកចេញវិញ ក្រោយពីទើបត្រួតពិនិត្យរកឃើញ។

បើយោងតាមប្រភពសារព័ត៌មាន BBC បានឲ្យដឹងថា ក្រុមគ្រូពេទ្យឯកទេសផ្នែកវះកាត់ ដែលមកពីមន្ទីរពេទ្យទីក្រុងហាណូយ បានមកធ្វើជាជំនួយការក្នុងការវះកាត់ឲ្យអ្នកជំងឺផងដែរនៅឯមន្ទីរពេទ្យ ដែលមានទីតាំងស្ថិតក្នុងខេត្ត Thai Nguyen ភាគខាងជើងនៃប្រទេសវៀតណាម។

ចំនែកឯសេចក្តីរាយការណ៍របស់អ្នកជំងឺវិញ បានបញ្ជាក់ឲ្យដឹងថា បុរសចំណាស់ដែលមានកន្រ្តៃជាប់ក្នុងពោះអស់រយៈពេល១៨ឆ្នាំរូបនេះ ឈ្មោះ Ma Van Nhat វ័យ៥៤ឆ្នាំ បានមកពិនិត្យសុខភាពនៅមន្ទីរពេទ្យ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍កាលពីខែមុន ហើយលទ្ធផលធ្វើតេស្ត បានពិនិត្យរកឃើញថា មានឧបករណ៍មុតស្រួចមួយ ជាប់នៅផ្នែកខាងឆ្វេង នៃពោះរបស់គាត់ ។ ក្រោយមកគ្រូពេទ្យក៏ធ្វើការពិនិត្យជាលើកទី២ ទើបដឹងថាមានកន្រ្តៃវះកាត់ប្រវែងប្រមាណ ១៥ ទៅ១៦សង់ទីម៉ែត្រ ជាប់នៅក្បែរពោះវៀនធំរបស់គាត់។


បើយោងតាមសម្តីរបស់អ្នកជំងឺឈ្មោះ Ma Van Nhat វិញបានបញ្ជាក់ថា កន្រ្តៃវះកាត់នេះ ប្រហែលជាជាប់ក្នុងពោះគាត់ អស់រយៈពេល១៨ឆ្នាំមកហើយ ដោយកាលនោះ គាត់ក៏ធ្លាប់ធ្វើការវះកាត់ម្តងដែរ នៅមន្ទីរពេទ្យ Bac Kan ដោយសារតែគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ១៩៩៨។

គួរបញ្ជាក់ផងដែរថា អ្នកជំងឺធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍២លើក ដោយលើកដំបូងហាក់បីដូចជាគ្មានបញ្ហានោះទេក្រោយពីការវះកាត់ ប៉ុន្តែលើកទី២នេះ អ្នកជំងឺស្រាប់តែមានអាការៈឈឺចុកចាប់ក្នុងពោះ សូម្បីតែថ្នាំបំបាត់ការឈឺចុកចាប់ក៏មិនអាចបន្សាបបាន ទើបសម្រេចចិត្តមកពិនិត្យ ហើយដឹងថាមានកន្ត្រៃជាប់នៅក្នុងពោះអស់រយៈពេលយូរបែបនេះ។

យ៉ាងណាមិញចំពោះករណីនេះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានស្នើសុំឲ្យខាងមន្ទីរពេទ្យ Bac Kan ចេញរបាយការណ៍អ្នកជំងឺកាលពី១៨ឆ្នាំមុនផងដែរ ដើម្បីធ្វើការត្រួតពិនិត្យឡើងវិញ ប៉ុន្តែលោកស្រី Trinh Thi Luong ដែលជាប្រធានមន្ទីរពេទ្យ បានប្រាប់ថារបាយការណ៍អ្នកជំងឺដែលលើសពី១៥ឆ្នាំ កម្រនឹងរក្សាទុកណាស់ តែយ៉ាងណាក៏ដោយ ពួកគេនឹងខំព្យាយមស្វែងរកជូនក្រសួងដើម្បីធ្វើការពិនិត្យ។ ចំនែកឯអ្នកជំងឺវិញ ក៏ទទួលបានការវះកាត់ យកកន្ត្រៃចេញបានជោគជ័យហើយដែរ និងរំពឹងថាអាចត្រលប់ទៅផ្ទះវិញនៅចុងសប្តាហ៍នេះ៕




ប្រភព៖ Khmerload
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email