loading...
Loading...

Friday, January 13, 2017

ឧកញ៉ា ​ម៉ុង ឫទ្ធី និយាយ​អី​ខ្លះ​បន្ទាប់​ពី​ទៅ​​មើល​ចម្ការ​ស្វាយ​នៅ​កោះ​ហៃ​ណាន​

loading...

Loading...

​រាជធានី​ភ្នំពេញ៖ នេះ​ជា​សម្រង់​សំណេរ​របស់ លោក​ឧកញ៉ា ម៉ុង ឫទ្ធី ​ដែល​លោក​បាន​ចុះ​ផ្សាយ​នៅ ល្ងាច​ថ្ងៃ​ទី​១២​ ខែ​មករា ឆ្នាំ​២០១៧​នេះ បន្ទាប់​​ពី​លោក​​បាន​ទៅ​ទស្សនកិច្ច​នៅ​កោះ ហៃណាន ប្រទេស​ចិន​។ ​សូម​អាន​សំណេរ​ខាងក្រោម​នេះ​ដើម្បីជា​អត្ថប្រយោជន៍​ និងជាចំណេះដឹង​ថ្មី​របស់​លោកអ្នក​។​

"​មក​ដល់​កោះ​ហៃណាន វេលា​ម៉ោង​៣​និង​៣០​ល្ងាច ថ្ងៃ​ព្រហស្បតិ៍​ទី​១២​ ខែ​មករា​ ឆ្នាំ​២០១៧​ ដើម្បី​អោយ​ចំណេញ​ពេលវេលា​ ទៅ​ពិនិត្យ​មើល​ចំការ​ស្វាយ​តែម្តង កោះ​នេះ​មាន​ចំការ​ស្វាយ​១១០.០០០​ហិកតា​ បួន​រយ​ដើម​មួយ​ហិកតា​ ទទួល​ផល​បាន62kg/ដើម=25t/ha តម្លៃ​លក់​មុន​ចូល​ឆ្នាំ​ចិន​3$/kg ចុះ​ថ្លៃ​រហូត​ដល់ 0,50$/kg លក់​ក្នុង​ស្រុក​ចិន​ទាំង​អស់"។

​"​ស្រុក​ចិន​អាច​ដាំ​ស្វាយ​បាន​តែ​ប្រាំ​ខេត្ត​ទេ​ ស្វាយ​នៅ​កោះ​ហៃណាន ភាគ​ច្រើន​ប្រើ​ប្រព័ន្ធ​ស្រោច​ស្រព​ រដ្ឋ​រដ្ឋាភិបាល​ជួយ​ទុន60%និង​បច្ចេកទេស​ផង​ អាកាស​ធាតុ​ពីរ​ដូវ​ដូច​កម្ពុជា​យើង​ដែរ​​ កម្រិត​​ទឹក​ភ្លៀង​ក្រោម ​2.000mm/yearដើម្បី​ទទួល​ផល​បាន​ច្រើន​ត្រូវ​តែ​អោយ​ស្វាយ​ផ្កា​រដូវរំហើយ​ បើ​ផ្កា​នៅ​ពេល​កំពង់​តែ​ភ្លៀង​មិន​បាន​ផល​ល្អ​ទេ​"។

"​កោះ​នេះ​មាន​ផ្ទៃដី​ទំហំ​ ​បី​ម៉ឺន​ប្រាំ​ពាន់​គី​ឡូ​ម៉ែត្រ​ការ៉េ​ មាន​ប្រជាជន​ប្រាំបី​លាន​ប្រាំ​បួន​សែន​នាក់​។ តម្លៃ​ជួល​ដី​ 600$/year​ ជួល​ពី​រដ្ឋ​មក​ធ្វើ​ចម្ការ​រយៈ​៣០​ឆ្នាំ​ ឃ្លាំង​៥០​ឆ្នាំ​ លំនៅឋាន​៧០​ឆ្នាំ​​។ រៀងរាល់​ឆ្នាំ​ដាក់​ជី​ធម្មជាតិ​20kg/១​ដើម នឹង​ជី​គីមី​1.5kg. ប្រាក់​ខែ​កម្មករ ​400$/១​ខែ ក្នុង​ម្នាក់​ត្រូវ​ទទួល​ខុស​ត្រូវ​ថែទាំ​ស្វាយ1.000ដើម​"៕





ផ្តល់សិទ្ធិដោយ៖KQUBE
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email