Loading...

Saturday, January 21, 2017

សាហាវ​ម្ល៉េះ! តាមបាញ់ផ្តាច់ជីវិតនារី២នាក់ កំពុង​បើកឡានរហូតដល់ផ្ទះ....!! (មានវីដេអូ)


រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ មក​រា នេះ មាន​ករណី​ជន​មិន​ស្គាល់​មុខ​២នាក់ បានជិះម៉ូតូ​ប្រដាប់ដោយកាំភ្លើង​​ដេញ​​បាញ់​​ទៅ​លើ​នារី​២​នាក់​​ចំនួន​៥​​គ្រាប់​ពេលកំពុងបើក​រថយន្ត ស្ថិត​ត្រង់​ចំណុច​កែង​ចូល​ទៅ​ផ្សារ​អូរ​ឡាំ​ពិ​ក ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ក្រោយពីពួកគេទើប​​ចេញពី​ក្លិប​កម្សាន្ត​មួយ​កន្លែង ​បើករថយន្ត​តម្រង់ទៅផ្ទះ​​​។

ប្រភពឱ្យដឹងថា នារី​រង​គ្រោះ​ត្រូវ​គេ​ស្គាល់ ​ម្នាក់​ឈ្មោះ​ស៊ន បូ​លី​ន អាយុ​២៨​ឆ្នាំ (​របួសស្រាល​) និង​ម្នាក់​ទៀត​មិន​ស្គាល់ឈ្មោះ​នោះ​​ទេ (រងរបួសធ្ងន់) ​​ពួក​គេ​ទាំង​២​នាក់​​​បើករថយន្ត​ មាន​ពាក់​ស្លាក​លេខ​ភ្នំពេញ 2X-8883 ចេញពី​ក្លិប​កំសាន្ត​មួយ​ក្នុង​ខណ្ឌចំការ​មន ។ រីឯ​ក្រុម​​ជនសង្ស័យ ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​មិន​ចាំ​ម៉ាក ​​ក្រោយ​បង្កហេតុ​បាន​ជិះ​គេច​បាត់​ស្រមោល ។

ករណី​បាញ់​រះ​ទៅ​លើនារី​រង​គ្រោះ​ទាំង​២​នាក់​​នេះ ត្រូវ​គេសង្ស័យ​​ថា អាច​បណ្តាល​មក​ពី​រឿង​គំនុំច្រើនជាងប្លន់ ព្រោះ​ជនសង្ស័យ​មិន​បាន​យក​សម្ភារ​អ្វី​នោះ​ទេ គឺ​ជិះ​ម៉ូតូ​តាម​បាញ់​រះ​លើ​រថយន្ត​​តែ​ម្តង ។











ប្រភពអត្ថបទ៖ កោះសន្តិភាព
ប្រភពរូបនិងវីដេអូ៖ BBNTV

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email