loading...
Loading...

Friday, January 13, 2017

ឃើញស្តែងៗ ស្រស់ៗ ក្នុងវីដេអូ!! រន្ទះបាញ់នារីម្នាក់ដែលកំពុងដើរសុខៗ លើឆ្នេរសមុទ្រ (មានវីដេអូ)

loading...

Loading...

ប្រេស៊ីល៖ នារីម្នាក់បានដេកដួលទៅលើដីភ្លាមៗ បន្ទាប់ពីបន្លឺភ្លើងមួយខ្សែរបានរត់កាត់ខ្លួននាងពីក្បាល ចុះមកជើង។ ហេតុការណ៍ដ៏រន្ធត់មួយនេះ​ ត្រូវថតបានដោយអ្នកទេសចរណ៍ម្នាក់ ខណៈកំពុងលំហែលកាយលើឆ្នេរសមុទ្រមួយ នៅប្រទេសប្រេស៊ីល កាលពីរសៀលថ្ងៃអាទិត្យកន្លងទៅនេះ។

ចរន្តអគ្គិសនីដែលឆ្លងកាត់ខ្លួននាងនោះ បានបង្ករឡើងដោយរន្ទះបាញ់ ត្រូវគេថតបានទាំងស្រុងក្នុងវីដេអូខាងក្រោមនេះ តាំងពីពេលនាងកំពុងដើរ រហូតដល់ពេលនាងដួលទៅលើដី។ នារីរងគ្រោះរូបនេះ ត្រូវបានគេស្គាល់ថាមានឈ្មោះ Tailine Campos អាយុ ២៥ឆ្នាំ ជនជាតិប្រេស៊ីល មានស្រុកកំណើតនៅតំបន់ São Paulo។

តាមរយៈវីដេអូ គេបានឃើញនារីម្នាក់កំពុងដើរលើឆ្នេរ ខណៈមេឃកំពុងឆ្លាក់ទឹកភ្លៀងស្រិចៗ រំពេចនោះ គេឃើញមានបន្លឺភ្លើងមួយខ្សែរបានរត់កាត់ខ្លួននាង ហើយនាងក៏បានដួលទៅលើដីភ្លាមៗដែរ។ នាងគឺជាជនរងគ្រោះតែម្នាក់គត់ ក្នុងចំនោមអ្នកទេសចរ ៦ ទៅ ៧នាក់ផ្សេងទៀតដែលកំពុងឈលើឆ្នេរនោះដែរ។



សូមទស្សនាវីដេអូខាងក្រោមអំពីហេតុការណ៍ទាំងស្រុងដូចតទៅ៖



ប្រភព៖ បរទេស
ប្រែសម្រួល៖ Khmer Freedom News
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email