Loading...

Monday, January 16, 2017

រន្ធត់ខ្លាំង! យន្តហោះដឹកទំនិញតួកគី​ ធ្លាក់បុកចំផ្ទះប្រជាជនស្លាប់ ១៦នាក់ នៅប្រទេសកៀហ្ស៊ីស្ថាន!


(កៀហ្ស៊ីស៊ីស្ថាន)៖ យន្តហោះដឹកទំនេញធុនធំមួយគ្រឿងរបស់ប្រទេសតួកគី ដែលចាកចេញពីទីក្រុងហុងកុង​និងធ្លាក់នៅក្បែរទីក្រុង ប៊ីសកិក នៃប្រទេសកៀហ្ស៊ីស៊ីស្ថាន បានបណ្តាលឲ្យពីឡុតនៅលើនោះម្នាក់ស្លាប់ និងប្រជាជនដែលលំនៅដ្ឋានរបស់ពួកគេត្រូវយន្តហោះធ្លាក់បុកចំចំនួន ១៥នាក់ផ្សេងទៀត​ក៏បានស្លាប់​ផងដែរ ខណៈព័ត៌មានផ្សេងៗ​ទៀត​នៅរង់ចាំការពិនិត្យ​ និងប្រកាស​ពី​រដ្ឋាភិបាល​នៃ​ប្រទេសតំបន់​អាស៊ី​ភាគកណ្តាលនេះ​ជាបន្តទៀត។ នេះបើតាមសារព័ត៌មានរុស្ស៊ី Sputnik ចេញផ្សាយនៅមុននេះបន្តិច នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០១៧។

គួរបញ្ជាក់ថាយន្តហោះដឹកទំនិញមួយគ្រឿងខាងលើ បានធ្វើដំណើរពីទីក្រុងហុងកុង សំដៅទៅកាន់​ប្រទេសតួកគី​​ បានធ្លាក់នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន​ជាប់ព្រំដែននឹងប្រទេសចិន និងកាហ្សាក់ស្ថាន ដែល​យន្តហោះ​​នេះជាកម្មសិទ្ធិ​របស់​ក្រុមហ៊ុនតួកគី។

ការធ្លាក់នេះបានកើតឡើងនៅពេលដែលយន្តហោះប្រភេទ Boeing 747  បានព្យាយាមធ្វើការចុះចតនៅព្រលាន​យន្តហោះ Manas ​របស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន ប៉ុន្តែក៏ជ្រុលទៅធ្លាក់ និងបុកចំលើផ្ទះប្រជាជនតែម្តង។ ​សម្រាប់​ព័ត៌មាន​លម្អិតបន្ថែម នឹងមានការចេញផ្សាយនាពេលបន្តិចទៀត៕



សូមទស្សនាវីដេអូ៖

loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email