Loading...

Saturday, January 14, 2017

ស៊យ ឬក៏សំណាងទៅ?? បុរសស្បែកខ្មៅម្នាក់​ទទួលបានប្រាក់​ ៧៥​ដុល្លារ បន្ទាប់ពីតុលាការ​អាមេរិក​កាត់​ទោស​...!!


​បុរស​​ស្បែក​​ខ្មៅ​ម្នាក់​​​រស់​នៅ​រដ្ឋ​ Tennessee សហរដ្ឋ​អាមេរិក​ ដែល​ត្រូវ​តុលាការ​កាត់​ទោស​​ឲ្យ​ជាប់​ពន្ធនាគារ​​​រយៈពេល​៣១​​ឆ្នាំ​ដោយ​ចោទ​ប្រកាន់​​លើ​បទ​ឧក្រិដ្ឋ​​មួយ​​​ដែល​​លោក​​មិន​បាន​ប្រព្រឹត្ត បាន​ដាក់​ញត្តិ​ប្ដឹង​​​ទៅ​កាន់​រដ្ឋ​​​ទាម​ទារ​សំណង​ជំងឺ​ចិត្ត ១លាន​ដុល្លារ បែរ​ទទួល​បាន​​តែ​ ៧៥​ដុល្លារ​ប៉ុណ្ណោះ។

កាល​ខែ​​តុលា​ ឆ្នាំ​​១៩៧៧ ស្ត្រី​រស់​នៅ​​ទីក្រុង Memphis រដ្ឋ​ខាង​លើ​​ ត្រូវ​​បាន​គេ​ចាប់​រំលោភ​ដល់​ក្នុង​ផ្ទះ​​​ដោយ​​បុរស​២​នាក់។ ក្រោយ​មក​​នាង​​បាន​​ស្គាល់​ជន​ប្រព្រឹត្ត​ម្នាក់​​ក្នុង​​ចំណោម​ទាំង​​ពីរ​នាក់​​​ថា​ជា​​អ្នក​ជិត​ខាង​ខ្លួន​ គឺ​​លោក​ Lawrence McKinney ​តែម្ដង​​​ដែល​កាល​​នោះ​អាយុ​​​២២​ឆ្នាំ។​

Lawrence McKinney ​​ត្រូវ​​គេ​ប្ដឹង​ចោទ​ប្រកាន់​​ករណី​ចាប់​រំលោភ​ និង​​ចោរ​គាស់​​ផ្ទះ​​ជា​ផ្លូវ​ការ​ក្នុង​​ឆ្នាំ​​១៩៧៨ រួច​​កាត់​ទោស​​​ឲ្យ​ជាប់​​ពន្ធនាគារ​​​ដល់​ទៅ​ ១១៥​​ឆ្នាំ។​

រហូត​​ដល់​​ឆ្នាំ​ ២០០៨​ ភស្តុតាង​ពី​ការ​​តេស្ដ​ DNA ​បាន​រក​ឃើញ​ការ​ពិត រួច​​បាន​ដោះ​លែង​​ឲ្យ​មាន​សេរីភាព​​ឡើង​វិញ​​ក្នុង​​ឆ្នាំ​​២០០៩ ឯ​នាយកដ្ឋាន​អប់រំ​កែប្រែ​​​រដ្ឋ​ Tennessee ​បាន​​ផ្ដល់​​សំណង​ជំងឺ​ចិត្ត​​ចំនួន​​ ៧៥​​ដុល្លារ​ ដើម្បី​ឲ្យ​គាត់​ចាប់​ផ្ដើម​​ជីវិត​​ថ្មី។​

លោក​បាន​​​រៀប​រាប់​​ប្រាប់​សារព័ត៌មាន​​ CNN ​ថ្មី​ៗ​​ថា​ "ពី​ព្រោះ​​តែ​ខ្ញុំ​មិន​មាន​អត្តសញ្ញាណប័ណ្ណ ​ធ្វើ​​ឲ្យ​​ចំណាយ​​ពេល​​​ដល់​ទៅ​ ៣​ខែ មុន​ពេល​ទទួល​បាន​​ប្រាក់​​នេះ"។

បច្ចុប្បន្ន​ លោក​មាន​វ័យ​​៦១​ឆ្នាំ​ហើយ និង​​សម្រេច​ស្នើ​សុំ​ឲ្យ​​អភិបាល​រដ្ឋ​​ Tennessee ​​ឲ្យ​គាត់​បាន​រួច​​ផុត​​ពី​ការ​ចោទ​ប្រកាន់​​ជា​ផ្លូវ​ការ តែ​​ក្រុម​ប្រឹក្សា​​ខាង​ដោះ​លែង​​អ្នក​ទោស​​​បាន​​បដិសេធ​​សំណើ​​ ​​ដោយ​សំឡេង​​បោះ​ឆ្នោត​ ៧​ទល់​​នឹង​០ ក្នុង​សវនាការ​​កាល​ពី​ខែ​​កញ្ញា។

គួរ​បញ្ជាក់​ថា​​ ការ​ស្នើ​សុំ​​ឲ្យ​រួច​ទោស​​ជា​ផ្លូវការ​​នេះ​ អាច​បើក​ផ្លូវ​​​ឲ្យ​​​ជន​រង​គ្រោះ​ខាង​លើ​​​ប្ដឹង​ទារ​សំណង​ជំងឺ​ចិត្ត​ ១​លាន​ដុល្លារ​​​ពី​​​ក្រុម​ប្រឹក្សា​ពាក្យ​បណ្ដឹង​បាន​ ដែល​សម្រេច​ទោស​​ឲ្យ​​គាត់​ជាប់​​ពន្ធនាគារ​ដោយ​កាត់​ទោស​​​មិន​ត្រឹម​ត្រូវ៕


ប្រភព៖ CNN  

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email