Loading...

Monday, January 16, 2017

សម័យនេះក៏មានយក្សដែរតើ!! បុរសម្នាក់មានមាឌធំដូចជាយក្ស ដែលគេគ្រប់គ្នាហៅគាត់ថាជា យក្សនៅឋានមនុស្ស!!


ប៉ាគីស្ថាន៖
បុរស​មាឌ​យក្ស​ទម្ងន់​ធ្ងន់​ម្នាក់​បានក្លាយ​ជាទី​ចំណាប់អារម្មណ៍​របស់​ប​ណ្តា​អ្នកលេង​អ៊ី​ន​ធឺរ​ណេ​ត ក្រោយពី​ប្រកាសថា​ខ្លួន​ជា​បុរស​ខ្លាំងជាងគេ​លើ​លោក ។​

​យោងតាម​សារព័ត៌មាន គេ​បានដឹងថា បុរស​មាឌ​យក្ស​រូបនេះ​មាន​ឈ្មោះថា Arbab Khizer Hayat មាន​ទម្ងន់ ៤៣៦ គីឡូក្រាម ដែល​សព្វថ្ងៃ​លោក​បាន​ជាប់​រហស្សនាម​ថា «​ស្តេច​យក្ស​ប៉ា​គី​ស្ថាន​» ។ បុរស​យក្ស​វ័យ ២៥ ឆ្នាំ​រូបនេះ​ក៏​ធ្លាប់​ល្បីឈ្មោះ​ម្តង​រួចមកហើយ ដោយសារតែ​វីដេអូ​លោក​ប្រើ​កម្លាំង​ចាប់ទាញ​ត្រាក់ទ័រ​ដែល​កំពុងដំណើរកា​រ​បញ្ច្រាស​គ្នា ។ ស្ថិតក្នុង​កម្ពស់ ១,៩០ ម៉ែត្រ និង គីឡូ​យ៉ាង​ធ្ងន់​បែបនេះ លោក​បាន​ឲ្យ​ដឹង​ដែរ​ថា លោក​គ្មាន​បញ្ហា​សុខភាព​អ្វី​នោះទេ ហើយ​សព្វថ្ងៃ​លោក​កំពុង​ព្យាយាម​បង្កើន​កម្លាំង​របស់ខ្លួន​ថែមទៀត ដោយមាន​របប​អាហារ​ដ៏​ត្រឹមត្រូវ​រួមមាន​មួយថ្ងៃ​ត្រូវ​ញ៉ាំ​ស៊ុត ៣៦ គ្រាប់ សាច់​ជាង ៣ គីឡូក្រាម ទឹកដោះគោ ៥ លីត្រ និង ជាច្រើន​ផ្សេងទៀត ។











loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email