Loading...

Tuesday, January 10, 2017

កុមារ៉ាម្នាក់ យកស្បែកជើងធ្វើជាជ័រលុបសៀវភៅ ដោយសារជីវភាពក្រពេក


ដោយសារតែ​ស្ថានភាពគ្រួសារ​មានជីវភាព​ក្រីក្រពេក មិនអាច​ទិញ​សំភារៈសិក្សា​សម្រាប់កូន​ប្រុស​របស់ខ្លួន បានធ្វើឲ្យ​កូន​សិស្សជន​ជាតិ​ហ្វីលីពីន ឈ្មោះ Labutong បាន​រកឃើញ​វិធីសាស្ត្រ​ថ្មីមួយ ដើម្បីដោះស្រាយ​នៅពេល​ដែលខ្លួន​សរសេរ​អក្សរខុ​ស​នៅក្នុង​សៀវភៅ នោះ​គឺយក​ស្បែកជើង​ផ្ទាត់​ដែល​មាន​សារ​ធាតុជ័រ​កៅស៊ូ យកមក​ជំនួស​ជ័រលុប។

កូនសិស្សហ្វីលីពីន​រូបនេះ បាន​ធ្វើឲ្យ​លោក​គ្រូអ្នក​គ្រូ រួមទាំង​មិត្តរួម​ថ្នាក់ មានការ​ភ្ញាក់​ផ្អើលជា​ខ្លាំងនៅ​ពេល​ដែលឃើញ​ក្មេង​ប្រុស​នេះ​យកស្បែក​ជើងជ័រ​មកដុះរុះ​នៅលើសៀវ​ភៅ​របស់ខ្លួន នៅពេល​ដែល​កំពុង​តែ​កត់​អក្សរ​តាមក្តារ​ខៀន ដោយ​មាន​កំហុស​ត្រង់​ចំណុច​អក្សរ​ប្រកប​មិនចេញ​បែរ​ជាសរសេរ​ខុស អក្ខរវិរុទ្ធ។ Labutong បាន​ព្យាយាម​យកស្បែក​ជើង​ជ័រមក​ត្រដុះ ជាមួយ​សៀវភៅ ដោយ​គេ​រំពឹងថា​វិធីបែប​នេះ គេ​នឹងអាច​លុបអក្សរ​ខ្មៅដៃ​បាន ប៉ុន្តែ​វិធីសាស្ត្រ​នេះត្រូវ​បាន​អ្នកគ្រូ​​ស្តី​បន្ទោស​ជាខ្លាំង កាល​ដែល​យកស្បែក​ជើង​ពាក់​នៅ​និង​ដី យក​មក​ត្រដុះ​ជាមួយ​និង​សៀវភៅ​សម្រាប់​រៀន​សូត្រ​បែប​នេះ៕


សូមទស្សនាវីដេអូ៖


ប្រភព៖ Buzz
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email