loading...
Loading...

Monday, January 9, 2017

កាដូថ្ងៃខួបកំណើត បែរជានាំកូនជិះក្រពើលេងទៅវិញ

loading...

Loading...

បរទេស៖ នេះជារឿងហេតុដ៏រន្ធត់មួយដែលមានក្មេងស្រីម្នាក់ បែរជាជិះក្រពើដ៏ធំមួយក្បាលប្រវែងប្រហែល ២.៥ម៉ែត្រក្នុងថ្ងៃកំណើត ខណៈពេលដែលមានមនុស្សម្នាជាច្រើននាក់កំពុងតាមថត និងមើលនាង។

នៅក្នុងវីដេអូនោះ គេឃើញក្មេងស្រីតូចច្រលឹង កំពុងអង្គុយនៅលើក្រពើមួយក្បាល ដែលប្រៀបដូចជាមានគេបញ្ជាយ៉ាងអ៉ីចឹង។

ទោះជាយ៉ាងណា មិនមានព័ត៌មានច្បាស់ការណ៍ណាមួយដែលបង្ហាញថា វីដេអូមួយនេះត្រូវបានថតនៅកន្លែងណានោះទេ ប៉ុន្តែបើយោងទៅតាមការរាយការណ៍មួយបានឲ្យដឹងថា នេះគ្រាន់តែជាសកម្មភាពនៃការផ្សព្វផ្សាយចំណេះដឹង ទាក់ទងទៅនឹងការអភិរក្សតែប៉ុណ្ណោះ។

តាមពិតទៅ វីដេអូមួយនេះត្រូវបានថតតាំងពីឆ្នាំ ២០១៣ មកម្ល៉េះ ប៉ុន្តែវានៅតែមានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ក៏ព្រោះតែពួកគេមានការព្រួយបារម្ភទៅលើសុខមាលភាពរបស់កុមារ និងសត្វ។

អ្នករិះគន់ម្នាក់បានសរសេរនៅក្នុងគេហទំព័រ Viral Nova ថា “វាមិនមែនមានតែក្មេងតូចនេះទេដែលអាចមានគ្រោះថ្នាក់ សូម្បីតែសត្វក្រពើនេះ ក៏អាចមានគ្រោះថ្នាក់ដែរ ព្រោះថា វាមិនមែនជាសត្វសេះ ឬអូដ្ឋដែលអាចទ្រទម្ងន់មនុស្សបានទេ។ តើនេះពិតជារូបភាពក្នុងន័យអប់រំ ឬវាជាការរំលោភបំពានទៅលើកុមារ និងសត្វ? ”  ៕


សូមទស្សនាវីដេអូ៖


ប្រភព៖ ខ្មែរឡូត
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email