Loading...

Wednesday, January 11, 2017

ភ្ញាក់ផ្អើលយ៉ាងខ្លាំង!! រូបថតនារីម្នាក់ ត្រូវបានអ្នកលេងបណ្តាញសង្គម រកឃើញថាមានជើងដល់ទៅ ៣ ខណៈរូបថតនោះពុំមានការកែច្នៃអ្វីទាំងអស់!!


ប្រភពីបណ្តាញសង្គម៖ នារីម្នាក់បានបង្ហោះរូបថត១សន្លឹកទៅលើបណ្តាញសង្គមហ្វេសបុក ធ្វើឲ្យអ្នកនិយមលេងហ្វេសបុក ១ចំនួនធំ បានយកវាធ្វើជាប្រធានបទយ៉ាងក្តៅកគុក ក្នុងការពិភាក្សាគ្នាតាមតយៈ Comment ទៅមក ដោយចំណាយពេលវេលាយ៉ាងយូរ។ ក្រោយមកទើបពួកគេ រកឃើញចំនុចអាថ៌កំបាំង នៃរូបថត១សន្លឹកនេះដែលបានធ្វើឲ្យអ្នកទស្សនាជាច្រើននាក់មានការងើយឆ្ងល់  និងភ័ន្តច្រឡំ។

ថ្មីៗនេះ រូបថតក្មេងស្រីម្នាក់ អង្គុយនៅលើគ្រែ បានទាក់ទាញ ឲ្យមានការយកចិត្តទុកដាក់យ៉ាងពេញទំហឹង ពីសម្នាក់អ្នកប្រើប្រាស់បណ្តាញសង្គម បន្ទាប់ពីត្រូវបានគេយកទៅបង្ហោះនៅលើ អ៊ិមហ្គឺ(Imgur) ព្រមទាំងធ្វើការចែកចាយតៗគ្នា។ តាមការពិតទៅ រូបថតនេះដែលបានបង្ហោះជាយូរណាស់មកហើយ ដែលបានទុកជាចម្ងល់ដល់អ្នកគ្រប់ៗគ្នា។

មកទាល់ពេលនេះ វាក៏បានក្លាយជាល្បែងបំភាន់ភ្នែកសម្រាប់មនុស្សជាច្រើននាក់ ដែលនិយមលេងប្រពន្ធអ៊ិនធឺណែត។ នៅពេលគេប្រទះឃើញរូបភាពនេះដំបូង មានមនុស្សជាច្រើនមានអារម្មណ៍ភ្ញាក់ផ្អើលដោយមើលឃើញថា ក្មេងស្រីម្នាក់នេះ មានជើងរហូតដល់ទៅ៣ ដែលជារឿងរ៉ាវមួយដ៏កម្រមាន និងមិនគួរឲ្យជឿទាល់តែសោះ។
ប៉ុន្តែនៅពេលវេលាបន្ទាប់ ក្រោយពីចំណាយពេលសម្លឹងមើលយ៉ាងយកចិត្តទុកដាក់ នោះគ្រប់គ្នាចាប់ផ្តើមមើលឃើញចំណុចភ័ន្តច្រឡំមួយ ដែលវាបានធ្វើឲ្យមនុស្សម្នាជាច្រើនយល់ខុសនោះគឺ រូបថូផ្ការ ដោយក្មេងស្រីនេះបានអង្គុយកាន់ថូផ្ការដាក់នៅចំហៀងខាងឆ្វេង ដែលវាស្រដៀង និងជើងស្តាំ ទាំងពណ៌សម្បុរ ទាំងទំហំ។ រូបថត១សន្លឹកសោះបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមម្នាក់ សុខចិត្តចេញមុខសារភាពថាត្រង់ៗថា គាត់បានចំណាយពេលអស់រយៈពេល ២ឆ្នាំ មកហើយទើបគាត់មើលយល់រូបភាពភ័ន្តច្រឡំនេះយល់។ បើទោះបីជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួនផ្សេងទៀតបានអះអាងថា វាពិតជាអាថ៌កំបាំងណាស់ ហើយងាយនឹងភ័ន្តច្រឡំមែនទែន ប៉ុន្តែនៅពេលដែលយើងចំណាយពេលមើលវាដោយប្រុងប្រយ័ត្តនោះ នរណាម្នាក់ក៏អាចដឹងលក្ខណៈពិតនៃរូបភាពនេះដែរ។ ជាពិសេសនេះគឺក្រោយពេលការពិតត្រូវបានទម្លាយយ៉ាងដូច្នេះ តែអ្នកក៏គួរតែទទួលស្គាល់ដែរថា អ្នកយល់យ៉ាងណាកាលពីឃើញរូបនេះពីដំបូង ដោយគ្មានការបកស្រាយ៕

ចុះប្រិយមិត្តវិញ ដំបូងមើលរូបថត១សន្លឹងនេះ ឃើញយ៉ាងណាដែរ?? សូមជួយComment ផង!! អរគុណ!!


ប្រភព៖ ហ្វេសបុក
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email