Loading...

Wednesday, January 11, 2017

​ថៃ នរៈសត្យា​ និយាយ​ពី ​ថៃ នរៈពិទូ​ ក្រោយ​ប៉ូលិស​ចាប់​ខ្លួន​ពាក់ព័ន្ធ​គ្រឿងញៀន​


សិល្បៈ ៖ ខណៈ​ដែល​ស្នងការដ្ឋាន​នគរបាល​ជាតិ ​បាន​បញ្ចេញ​ព័ត៌មាន​អតីត ​Freshie Boy​ លេខ​១​ ឆ្នាំ​២០០៧​ លោក​ ថៃ នរៈពិទូ ​រួម​ទាំង​ប្រពន្ធ​ និង​បក្សពួក​ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន​ ពី​បទ​ចែកចាយ​គ្រឿងញៀន​ នៅ​ចំណុច​ខារ៉ាអូខេ ​ដឹសោនហ្វាមីលី​ កាល​ពី​វេលា​ម៉ោង​ ២៣ :២០​នា​ទី​ កាល​ពី​ថ្ងៃ​ទី​៩ ​ខែ​មករា ​ឆ្នាំ​២០១៧ ​ព័ត៌មាន​នេះ​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​។ ព្រឹក​នេះ​ឯកឧត្ដម​ ថៃ នរៈសត្យា ​បាន​ធ្វើ​បទ​សម្ភាស​ន៍ជា​មួយ Kqube.net​ បញ្ជាក់​ពី​ទឹកចិត្ត​ឪពុក​ក្រោយ​ពី​រឿង​អាស្រូវ​ដ៏​សែន​អាម៉ាស់​របស់កូន​ប្រុស​ត្រូវ​លាតត្រដាង​។

​ក្រោយ​ពី​រឿង​អាស្រូវ​សង្គម​មិន​ឲ្យ​តម្លៃ​របស់​កូន​ប្រុស​ត្រូវ​លាតត្រដាង​ឯកឧត្ដម​ ថៃនរៈ សត្យា​ រដ្ឋលេខាធិការ​ ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ ​បាន​ថ្លែង​ថា ​មក​ដល់​ព្រឹក​នេះ​លោក​នៅ​មិនទាន់​បាន​ដឹង​ថា ​កូន​ប្រុស​របស់​លោក​ត្រូវ​មន្ត្រី​ជំនាញ​មាន​ចំណាត់​ការ​យ៉ាង​ណា​នៅ​ឡើយ​ទេ ​ពោល​គឺ​ពេល​នេះ​លោក​ក៏​មិនទាន់​ហ៊ាន​និយាយ​អ្វី​ដែរ​ ខ្លាច​ក្រែង​ខុស​ទៅ​នឹង​នីតិវិធី​ច្បាប់​ និយាយ​ទៅ​គឺ​លោក​ទុក​ឲ្យ​មន្ត្រី​ជំនាញ​លោក​ធ្វើ​ការ​ចុះ។​

​រដ្ឋលេខាធិការ​ ក្រសួង​វប្បធម៌​ឯកទត្ត​ ថៃ នរៈសត្យា ​បាន​បញ្ជាក់​ប្រាប់ Kqube.net​  បន្ត​ថា ​រឿង​នេះ​ពិត​ជា​រឿង​អាម៉ាស់​ណាស់​សម្រាប់​កូន​ប្រុស​ និង​គ្រួសារ​លោក​ ពោល​គឺ​លោក​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង​ ព្រោះ​តែ​កូន​ប្រុស​ដើរ​លើ​ផ្លូវ​ខុស​ ដែល​សង្គម​មិន​ឲ្យ​តម្លៃ​ ។ លោក​បន្ត​ថា ​រឿង​នេះ​គ្មាន​ឪពុក​ម្ដាយ​ណា​ចង់​ឲ្យ​កូន​ធ្វើ ​និង​ចង់​ឃើញ​កូន​ទទួល​រង​ភាព​អាម៉ាស់​ដូច្នេះ​ទេ​ ប៉ុន្តែ​លោក​សូម​ទទួល​ស្គាល់​ថា ​កូន​ប្រុស​របស់លោក​ (ថៃ​ នរៈពិទូ) ​លោក​ចិញ្ចឹម​ និង​មើល​ថែ​បាន​តែ​រូប​រាង​កាយ​ទេ​ តែ​ចិត្ត​គំនិត​ និង​ទង្វើ​របស់​គេ​លោក​មិន​អាច​តាម​ឃុំគ្រង​គ្រប់​ពេល​បាន​ទេ ​ជាក់ស្ដែង​ដូច​ជា​រឿងរ៉ាវ​ដែល​បាន​កើត​ឡើង​ម្សិលមិញ​នេះ​។

គួរ​បញ្ជាក់​ដែរ​ថា ​តាម​ព័ត៌មាន​ពី​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន ​សហការ​ជា​មួយ​ក្រុម​អន្តរាគមន៍​​បង្ការ​ និង​បង្ក្រាប​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បាន​ចេញ​របាយការណ៍​ថា​ ជន​សង្ស័យ​ពាក់ព័ន្ធ​ការ​ជួញ​ដូរ​គ្រឿងញៀន​ទាំង​៦​នាក់​ ដែល​បាន​ចាប់​ខ្លួន ​ក្នុង​នោះ​មាន​លោក​ ថៃ ​នរៈពិទូ ​រួម​ទាំង​ប្រពន្ធ​ឈ្មោះ ​អោក រតនៈប៉ុណ្ណិកា ​ផង​ដែរ​។

​ក្នុង​នោះ​ភស្តុតាង​មាន​ថ្នាំញៀន​ប្រភេទ ​កេតាមីន​ ( Ketamine) ចំនួន​០៣​កូន​ថង់​ ទម្ងន់​ ០,៨៨ ​ក្រាម​ ឧបករណ៍​(ពុម្ភ)​ សម្រាប់​កែច្នៃ ​ថ្នាំញៀន​ អ៊ិចស្តាស៊ី ​ចំនួន​០២ ​ថ្នាំ​អំពូល ​Diazepam ​ចំនួន​០២​អំពូល ​ថ្នាំ​​គ្រាប់​ Zepam ចំនួន​ ១៦​បន្ទះ ​ដែកកេះ​ចំនួន​ ០៣​ គម្រប​ដក​កែច្នៃ​សម្រាប់​ជក់​ថ្នាំញៀន​ចំនួន​ ០១​ បំពង់​ទុយយោ​បឺត​ចំនួន​ ០១​ដុំ​ ថង់​សម្រាប់​ច្រក​ថ្នាំញៀន​មួយ​ចំនួន ​ក្រដាស​អាលុយមីញ៉ូម​ចំនួន ​០១​ដុំ និង​សំបក​ថ្នាំ​មួយ​ចំនួន​៕





ប្រភព៖ Kqupe
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email