loading...
Loading...

Tuesday, January 10, 2017

ភ្ញាក់ផ្អើលពេញស្រុកចំការលេី!! ដល់ថ្ងៃចូលរោងការ កូនក្រមុំចាំបាត់ៗ មិនឃើញកូនកំលោះ!!

loading...

Loading...

ខេត្តកំពង់ចាម៖ នៅថ្ងៃទី ៩ ខែមករា ម៉ោងប្រហែល ៥ល្ងាច មានម្ចាស់គណនីហ្វេសប៊ុកមួយបានបង្ហោះព័ត៌មានហួសចិត្តមួយ ដែលធ្វើឲ្យអ្នកលេេងបណ្តាញសង្គមនាំគេហួសចិត្ត និងនាំគ្នារិៈគុនខាងបុ្រស ដែលដល់ថ្ងៃរៀបការ បែរជាមិនបង្ហាញខ្លួន មិនដឹងមូលេហតុ។ ហេតុការណ៍នៅស្រុកចំការលេី ខេត្តកំពង់ចាម។ នេះបើយោងតាមប្រភពពីម្ចាស់ គណនីហ្វេសប៊ុក ឈ្មោះ «Mrr Duk» បានអះអាងយ៉ាងដូច្នេះជាមួយរូបថតរោងការ និងកូនក្រមុំ ដែលគ្មានកូនកំលោះ។

មានមតិមួយចំនួនបានលើឡើងថា៖ «ធ្វើជាមនុស្សប្រុស ហេតុអ្វីក៏អន់ម្ល៉េះ?? ចូលដណ្ដឹងមនុស្សស្រីហើយ ដល់ថ្ងៃរៀបការ បែរជាមិនមកចូលរោងការ ទុកអោយកូនក្រមុំការម្នាក់ឯង។ បើមិនប្រាកដចិត្តថានឹងចង់រៀបការជាមួយគេទេ!! ហេតុអ្វីចូលដណ្ណឹងគេ??»

តាមប្រភពពីម្ចាស់គណនីខាងលើបង្ហាញពីអត្តសញ្ញាណបុរសដែលរត់ចោលរោងការ ពុំទទួលខុសត្រូវមានឈ្មោះ «ខែម ចាន់ធូ» មានទីលំនៅ នៅខេត្តស្វាយរៀង។ ម្ចាស់គណនីខាងលើ ក៏បានអំពាវនាវដល់អ៊ុំពូមីងណាមានកូនស្រី បើមនុស្សប្រុសម្នាក់នេះចូលដណ្ណឹងកូន សុំកុំលើកអោយអីខ្លាចដូចបងស្រីរបស់គាត់អញ្ចឹង។

តើអ្នកណាអាចយល់អរម្មណ៍មួយនេះទៅ?? ដល់ថ្ងៃរៀបការបាត់កូនកំលោះ កូនក្រមុំរៀបការម្នាក់ឯង ធ្វើអោយមានការភ្ញាក់ផ្អើលដល់សាច់ញាតិ និងភ្ញៀវដែលមកចូលរូម។ ខាងស្រីត្រូវខាតបង់ប្រាក់ ជាពិសេសគឺខ្មាស់គេពេញភូមិតែម្តង៕





(បញ្ជាក់៖ ព័ត៌មានខាងលើនេះ គឺយោងទៅលើម្ចាស់ គណនីហ្វេសប៊ុក ឈ្មោះ «Mrr Duk» បានអះអាងយ៉ាងដូច្នេះ។ សូមទំនាក់ទំនងមកក្រុមការងារយើងខ្ញុំ បើមានដំណឹងបន្ថែ ឬផ្សេងពីនេះ!! សូមអរគុណ!!)
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email