loading...
Loading...

Saturday, January 14, 2017

សាហាវណាស់!! រុញស្ត្រីពិការចូលផ្លូវរថភ្លើងហើយ យកដុំថ្មសំពងក្បាលទៀត!!(មានវីដេអូ)

loading...

Loading...

ប៉ូឡូញ៖ ឃ្លីបវីដេអូមួយ មានរយៈពេលប្រមាណជាង ១នាទីដែលបានដកស្រង់ចេញពីកាមេរ៉ាCCTV បានបង្ហាញពីសកម្មភាពដ៏សាហាវយង់ឃ្នងរបស់បុរសម្នាក់ រុញរទេះរបស់ស្រី្តវ័យចំណាស់ម្នាក់ ឲ្យធ្លាក់ចូលទៅក្នុងគន្លងផ្លូវរថភ្លើង មុនពេលចាប់ផ្តើមទាញដុំថ្មមកវាយសំពងលើស្ត្រីរងគ្រោះយ៉ាងកំរោលថែមទៀត។

ហេតុការណ៍មួយនេះបានកើតឡើងនៅស្ថានីយ៍រថភ្លើងមួយកន្លែង ក្នុងទីក្រុង Leszno ភាគពាយ័ព្យនៃប្រទេសប៉ូឡូញ។ ដំបូងឡើយស្រ្តីរងគ្រោះ ដែលមានអាយុ៧២ឆ្នាំរូបនោះ បានជិះរថភ្លើងក្នុងគោលដៅ ដើម្បីទៅជួបគ្រូពេទ្យតាមការណាត់ជួប។ បន្ទាប់ពីចុះពីរថភ្លើងជើងទីមួយ ដើម្បីឈប់ចាំខ្សែរថភ្លើងបន្ទាប់ ស្ត្រីរងគ្រោះក៏បានជួបនឹងបុរសវ័យ ៣៣ឆ្នាំម្នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណ  ក៏បានចូលមកជួយស្ត្រីវ័យចំណាស់រូបនោះទៅកាន់កន្លែងរង់ចាំរថភ្លើងមួយខ្សែទៀត។

ស្រាប់តែមិនដឹងថាមានរឿងអ្វីកើតឡើងនោះទេ បុរសដែលជាជនលើ្មសបានរុញរទេះស្រ្តីរងគ្រោះទម្លាក់ចូលទៅក្នុងគន្លងផ្លូវរថភ្លើង ហើយហក់តាមពីក្រោយ ព្រមទាំងទាញយកដុំថ្មមកវាយសំពងក្បាលស្ត្រីរងគ្រោះយ៉ាងព្រៃផ្សៃបំផុត។

បន្ទាប់មកក៏មានអ្នកដំណើរដទៃទៀតចូលទៅឃាត់។​ ស្ត្រីរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខណៈដែលគាត់រងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ ព្រមទាំងបាក់ឆ្អឹងជំនីថែមទៀតផង។

ជនល្មើសត្រូវបានឃាត់ខ្លួន និងត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត ប៉ុន្ដែក្នុងខណៈពេលនេះ មន្ត្រីមានសមត្ថកិច្ចកំពុងស្វែងរកថា បុរសនោះមានបញ្ហាសសៃប្រសាទដែរឬយ៉ាងណា៕


ប្រភព៖ ខ្មែរឡូត
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email