loading...
Loading...

Saturday, January 14, 2017

ម្ចាស់ពានរង្វាន់ចាប៉ីដងវែងលេខ២ ប្រចាំឆ្នាំ២០០២ លោកតា សួន សាន ទទួលអំណោយពីកាកកបាទក្រហមខណ្ឌមានជ័យ

loading...

Loading...

ភ្នំពេញ ៖ លោកតា សួន សាន ម្ចាស់ពានរង្វាន់ចាប៉ីដងវែងជ័យលេភីលេខ២ ប្រចាំប្រទេសកម្ពុជា នាឆ្នាំ២០០២ ដែលបច្ចុប្បន្នកំពុងត្រូវធ្លាក់ខ្លួនក្រខ្សត់ ត្រូវបានទទួលអំណោយមនុស្សធម៌របស់សម្តេចកិតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន តារយះអនុសាខាកាកកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ដែលបានយកទៅចែកជូនលោកតាផ្ទាល់ដល់លំនៅឋាន នៅផ្ទះជួលស្ថិតក្នុងផ្លូវប៉េតុង ក្នុងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅវេលាវេលាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧។

លោកតាសួន សាន មានវ័យ៦៩ឆ្នាំ ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់ពានរង្វាន់ជ័យេភីលេខ២ ផ្នែកចាប៉ីដងវែង ប្រចាំប្រទេសកម្ពុជា នាឆ្នាំ២០០២ ដែលលោកតាអាចច្រៀងបញ្ចេញសំនៀងវហារ លាយលំនឹងការដេញចាប៉ឺដងវែងរបស់ខ្លួនបានយ៉ាងពិរោះរណ្តំបំផុត បើទោះជាបច្ចុប្បន្នលោកតាធ្លាក់ខ្លួនឈឺរហូតត្រូវក្រខ្លួនក៏ដោយ ។ លោកតាចាប៉ីដងវែងរូបនេះ មានស្រុកកំណើតនៅភូមិសុភី ឃុំបាទី ស្រុកបាទី ខេត្តតាកែវ ។ លោកបានធ្លាក់ខ្លួនឈឺកាលកំឡុងឆ្នាំ២០១៤ បន្ទាប់ពីមកពីច្រៀងចាប៉ីនៅប្រទេសចិន បានជាងមួយខែ ដោយពេលឈឺនោះរហូតមកទល់ពេលនេះមានរយៈពេល៣ឆ្នាំហើយ ធ្វើអោយជីវភាពរបស់លោក និងក្រុមគ្រួសារត្រូវចុះខ្សោយជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន ។
គួរបញ្ជាក់ថា មួយរយះពេលក្រោយមកនេះ លោកតាសួន សាន ត្រូវបានបង្ហោះយ៉ាងគគ្រឹកគគ្រែងនៅលើបណ្តាញសង្គមហ្វេសបុក ថា បានធ្លាក់ខ្លួនក្ររហូតត្រូវដើរសុំទានគេតាមផ្លូវ ជាហេតុធ្វើអោយប្រជាពលរដ្ឋទូទៅមានការអាណិតអាសូរជាខ្លាំងដល់ សិល្បករបុរាណរូបនេះ ។

សូមបញ្ជាក់ថា អំណោយចែកជូនរួមមាន : រទេះពិបាក១គ្រេឿង គ្រេឿងឧបភោពបរិភោពមួយចំនួន រួមទាំងថវិការ ១០ម៉ឺនរៀលផងដែរ ។

ឈ្លៀតក្នុងឱកាសដដែលនេះ លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកកបាទក្រហមប្រចាំខណ្ឌ អោយដឹងថា ជីវិតរស់នៅត្រូវតែមានការតស៊ូ និងព្យាយាម ចូលលោកតាកុំអស់សង្ឃឹម ចំពោះភាពក្រីក្រលំបាករបស់ខ្លួន ព្រោះថា គ្មាននណារកើតមកមិនជួបការលំបាកឡើយ ប៉ុន្តែយើងត្រូវជំនះវាអោយបានដើម្បីបន្តជីវិតរស់ទៅមុខទៀត និងដើម្បីមានជីវិតនៅជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់ ។

ឈ្លៀតក្នុងឱកាសដដែលនេះ លោកប្រធានអនុសាខា បានមានប្រសាសន៍ ផ្ញើរក្តីនឹករលឹកយ៉ាងក្រៃលែងផងដែរពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូន ។ ថ្វីត្បិតតែពេលនេះសម្តេចមិនមានវត្តមាននៅទីនេះពិតប្រាកដមែន ប៉ុន្តែចិត្តរបស់សម្តេចតែងឋិតនៅក្បែរបងប្អូនជានិច្ច ដែលលោកតែងតែក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទអោយធ្វើយ៉ាងណា ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើប្រជាពលរដ្ឋក្រីក្រលំបាក តោកយ៉ាក ចាស់ជរា អ្នកកើតជម្ងឺរុំារៃ និងជាពិសេសជនមានផ្ទុកមេរោគអេដស៍ គឺមិនត្រូវមើលរំលងជាដាច់ខាត ព្រោះសុខទុករបស់ពលរដ្ឋកម្ពុជា គឺជាសុខទុករបស់សម្តេចកត្តិព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដូចគ្នា ៕





ប្រភព៖ គនរជ្រេហ្គន
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email