loading...
Loading...

Saturday, January 14, 2017

ស្ត្រីមេម៉ាយ និងកូនស្រីស្រស់ស្អាតម្នាក់អាយុ ៧ឆ្នាំ ទើបរៀនថ្នាក់ទី១ ដោយសារទៅដើររើសសម្រាមរាល់យប់ជាមួយម្តាយ!!

loading...

Loading...

ភ្នំពេញ៖ ស្រ្តីម្តាយ និងកូនស្រីអាយុ ៧ឆ្នាំដែលមានមុខមាត់ស្រស់ស្អាតមិនចេញតួគុន តែវាសនាអភ័ពជីវភាពក្រីក្រ រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក។ ទីបំផុតទៅ...ត្រូវបានក្រុមការងាមនុស្សធម៌១ក្រុម រកឃើញកន្លែងស្នាក់នៅ ដើម្បីផ្តល់ជូនទឹកប្រាក់ចំនួន «៣មុឺនរៀល» ដែលប្រមូលគ្នាបាន។ នេះបើយោងតាមប្រភពព័ត៌មានពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Bophorn Reall II» ដែលបានរៀបរាប់ក្នុងសាររបស់គាត់ ដែលបានបង្ហោះកាលពីយប់ម៉ោង ៧ និង៤៥នាទីថ្ងៃទី១៣ ខែមករានេះ។

តាមប្រភពខាងលើបានឲ្យដឹងថា ទីកន្លែងស្នាកនៅរបស់ម្តាយកូន២នាក់ ដែលប្រកបមុខរបរដើររើសអេតចាយ តាមជញ្ចើមថ្នល់ បន្ទាប់ពីត្រូវប្តីបរទេសបោះបងចោល តាំងពីកូនស្រីនៅក្នុងពោះមកម្ល៉េះ។

ស្ថានភាពបែបនេះ ពេលបានឮហើយ នណាៗក៏គេឆ្ងល់ថា ហេតុអ្វីក៏បុរសជាប្តី អីដាច់ចិត្តម្ល៉េះ?? គ្រាលំបាកបំផុតរបស់ជីវិតជាប្តីប្រពន្ធគឺនៅពេលពរពោះ និងសម្រាលកូននេះហើយ។

ក្រុមងារការយើងខ្ញុំ ក៏សូមអំពាវនាវទៅដល់សបបុរសជននាន ដែលមានលទ្ធិភាពផ្តល់ជាថវិការ ឬផ្តល់ជាមុខរបរប្រសើរដល់ម្តាយប្អូនស្រី ដើម្បីទ្រទ្រុងជីវភាព និងជាពិសេសប្អូនស្រីបានទៅរៀនសូត្រទៀងទាត់។ ព្រោះថ្ងៃក្រោយទៅ ប្អូនស្រីនឹងក្លាយជាគោលជំហររបស់ម្តាយ ដើម្បីងើបឈសារជាថ្មី។

ម្ចាស់គណនីហ្វេសប៊ុកខាងបានបង្ហោះសាររបស់គាត់ជារូបថតម្តាយ និងកូនដែលមានខ្លឹមសារដើមដូចខាងក្រោម៖
ថ្ងៃនេះខ្ញុំបាទរួមជាមួយក្រុមការងាមនុស្សធម៌​ បានស្វែងរកផ្ទះអ្នកមីញម្នាក់​ ដែលចិញ្ជឹមកូនស្រី​ ដែលប្រកបរប​ រើសអេតចាយ​ ជូនថវិការប្រមូលគ្នាបាន​ ៣មុឺនរៀល​ក្នុងក្រុមផ្ទាល់​ អ្នកមីញ ត្រូវប្តីបរទេស​ បោះបង់ចោល​ តាំងពីកូន​ មិនទាន់សម្រាលម្លេះ​ ហើយពេលនេះ នៅតែពីរនាក់​ ម្តាយ​ កូនសព្វថ្ងៃស្នាក់នៅផ្ទះរបស់គេទេ​ ដោយតែងតែនាំកូនស្រីទៅរើសអេតចាយជាមួយទាំងយប់​ បានត្រលប់មក​ផ្ទះវិញ​
កុមារីអាតាយុ7ឆ្នាំ​ បាននិយាយថា​ ពេលខ្លះ​ នាងមិនបានទៅរៀនទេ​ ដោយសារម្តាយក្រោកមិនទាន់​ ហើយពេលនេះកុមារីនេះទើបតែបានចូលរៀនថ្នាក់ទី១ទេ​ ស្អាតណាស់មុខមាត់ក្មេងនេះ​ តែកម្មអកុសល់ណាស់​ ដោយសារម្តាយក្មេងនេះ​ មិនមានលុយកាក់​ ខ្វះខាតសព្វបែបយ៉ាង​ ដូចនេះ​ ត្រូវបង្ខំចិត្ត​ យកកូនទៅតាម​ ពេលទៅរើសអេតចាយម្តងៗ​ ស្តាប់ពិតជាអាណិតក្មេងស្រីណាស់😰😰
សង្ឃឹមថា​ សប្បុរសជន​ បានឃើញហើយអាណិតជួយដល់កុមារីតូចនេះផង​ 🙏🙏។
👉បញ្ជាក់៖​ (ផ្ទះគាត់នៅប្លុកផ្សារតាប៉ាង​ កំពស់4ជាន់)





loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email