Loading...

Thursday, January 12, 2017

អាច​មានរឿងហេតុមិន​ធម្មតា​ក្នុងផ្ទះ​វីឡានេះ...ក្រោយ​បាត់ខ្លួន​តាអាណិក​ជនខ្មែរ-អា​មេ​រិក!!


រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា សមត្ថកិច្ច​កំពុង​ឡោម​ព័ទ្ធនិង​រង់ចាំ​ដីកាចូល​ឆែកឆេរ​នៅ​​ក្នុងផ្ទះ​វីឡា​មួយ​​កន្លែង​ស្ថិត​លើ​ផ្លូវ​បេតុង ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ទាប់​អ្នក​ភូមិ​​បាន​​ប្រទះ​ឃើញ​​រថយន្ត​ឡិច​ស៊ី​ស​RX​330​មួយ​គ្រឿង​ពាក់ស្លាកលេខ​ភ្នំពេញ 2Z-5264 បាន​ចត​ចោលក្បែរផ្ទះវីឡា​តាំងពី​ថ្ងៃ​ទី​០៩ មក​រា រហូត​ដល់​ថ្ងៃ​ទី​១២ មក​រា នេះ ​នៅ​មិន​ទាន់​ឃើញ​​ម្ចាស់​​មក​យក​​​ចេញ​​វិញ ​។

ទន្ទឹមនឹង​ការភ្ញាក់​ផ្អើលនេះដែរ ​មានគេ​អះអាង​​ថា ផ្ទះ​វីឡាខាងលើ ​និង​រថយន្ត​​ឡិចស៊ីស​​នេះ គឺជា​របស់​នារី​ម្នាក់​ ដែល​គេ​ស្គាល់​ថា ជា​​ស្រី​ស្នេហ៍​របស់​បុរស​​ចំណាស់ជាអាណិកជន​ខ្មែរ​ម្នាក់ ​នៅសហរដ្ឋអាមេរិក ​​ដោយ​គាត់បាន​​ទិញ​ផ្ទះ​វីឡា​នោះទុក​ឱ្យ​នាង​ស្នាក់​​។រីឯ​រថយន្ត​ឡិច​ស៊ី​ស​330 ​គេ​ឧ​ហ្សា​ហ៍​ឃើញ​បុរស​វ័យក្មេង​ម្នាក់​ទៀត​ជិះនិង​ចេញ​-​ចូល​ក្នុងផ្ទះ​វីឡាជាញឹកញាប់​ ដែល​គ្រប់​គ្នា​សង្ស័យ
«​អាច​ជា​ប្រុស​សហាយ​​របស់​នារី​រូបនោះ​» ។

រឿង​​​ដែល​​នាង​ក្មេង​នេះ​​មាន​ប្រុស​សហាយទៀត ក៏​​បាន​​ដឹងដល់បុរស​​អាណិកជន​​នោះ ក៏​បានឱ្យ​បុរស​ម៉ូតូ​ឌុបជួយ​​តាមដាននាង​គ្រប់​សកម្មភាព ។ ដំណឹង​ថា​នាង​មាន​ប្រុសសហាយ​ជាការពិត ត្រូវគាត់​​ជិះ​យន្តហោះ​​មក​ស្រុក​ខ្មែរ​ដើម្បី​ជួប​​នាង ។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ មក​រា គេ​បានឃើញបុរស​អាណិកជន​ជិះ​ម៉ូតូ​កង់​៣​មក ដោយបាន​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ​វីឡាបាត់ខ្លួន​តាំង​ពេល​នោះ​មក ។​ ហើយ​​គេ​​ឃើញ​នារី​និង​បុរស​ម្នាក់​ទៀត​ជិះ​រថយន្ត​មួយ​គ្រឿងបើកភ្លើង​ទាំង​ថ្ងៃ ​ចេញពីផ្ទះ​វីឡា​នោះ​នៅថ្ងៃនោះដែរ ដោយ​បាន​ទុក​រថយន្ត​ឡិច​ស៊ី​ស​RX330ចោល​តាំងពី​ពេល​នោះ​មកដែរ ។

ដូច្នេះ ហេតុការណ៍ទាំងអស់​ ​ត្រូវ​បាន​គេ​ភ្ញាក់ផ្អើល​​ និងសង្ស័យ​ថា អាច​មានរឿង​អ្វីមួយ​នៅ​ក្នុងផ្ទះ​វីឡា​នោះ​ហើយ ព្រោះ​ក្នុងផ្ទះ​នោះ​បើកភ្លើង​​ចោល​រហូត ចំណែក​តា​អាណិកជន​ ក៏​បាន​បាត់​ខ្លួន​នៅ​ក្នុងផ្ទះ​នោះ​​ដែរ ។ ប្រភពចុងក្រោយថា បុរសអ្នករត់ម៉ូតូឌុប​ដែល​ត្រូវតាអាណិកជនពឹងឱ្យជួយតាមដាននាងនេះ ក៏បានចេញ​មកប្រាប់ពីដំណើររឿងទៅសមត្ថកិច្ចដែរ​ ។








ប្រភព៖ កោះសន្តិភាព
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email