loading...
Loading...

Tuesday, January 10, 2017

គូស្នេហ៍មួយគូ ទោះបីមិនបានរៀបការតាមក្បួនត្រឹមត្រូវ ក៏មានក្បាលជ្រូក មាន់ស្ងោរ ធ្វើសំណែន កំពុងធ្វើឲ្យមហាជនរំជួលចិត្ត (មានវីដេអូ)

loading...

Loading...


ភ្នំពេញ៖ ជាការពិតណាស់ អាពាហ៍ពិពាហ៍ គឺជាការផ្សាភ្ជាប់ទំនាក់ទំនងមួយកម្រិតថែមទៀត ដើម្បីបញ្ជាក់ពីការស្មោះស្ម័គ្រស្នេហា រវាងគូស្នេហ៍ដែលស្រលាញ់គ្នា ហើយចង់បង្កើតគ្រួសារក្នុងដំបូលតែមួយ។ ដូច្នេះហើយ ប្រពៃណីខ្មែរយើងមិនដែលចោលទេ នូវទំនៀមទំលាប់ប្រារព្ធនូវពិធីអាពាហ៍ពិពាហ៍នេះឡើង ដើម្បីជាការចងចាំមួយ ហើយក៏ដូចជាចង់បញ្ជាក់ឲ្យដូនតាបានដឹង និងជាពិសេសបងប្អូន សាច់ញាតិ និងអ្នកជិតខាងបានដឹងលឺផងដែរ។

បើទោះជាយ៉ាងណាក៏ដោយ ដៃគូប្តីប្រពន្ធមួយចំនួនតូច  ក៏មិនបានរៀបចំនូវពិធីអាពាហ៍របស់ខ្លួន ទៅតាមទំនៀមទំលាប់ប្រពៃណី  ដោយសារតែមានមូលហេតុមួយចំនួន ហើយភាគច្រើននោះគឺដោយសារតែបញ្ហាជីវភាព ។
ទាក់ទងនឹងករណីនេះដែរ ថ្មីៗនេះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មហាជនជាច្រើន បានសម្តែងនូវក្តីរំជើបរំជួល ចំពោះគូស្នេហ៍មួយគូ ដែលមិនបានរៀបអាពាហ៍ពិពាហ៍ទៅតាមប្រពៃណីត្រឹមត្រូវ ដោយបានត្រឹមតែសែននូវសំណែនបន្តិចបន្តួចប៉ុណ្ណោះ នៅក្នុងគេហដ្ឋានរបស់ខ្លួន ជាមួយមិត្តភក្តិ។

បើយោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ កំលោះ ម៉ាហ្វា ជាមិត្តភក្កិរបស់គូស្នេហ៍មួយគូនេះ បានបង្ហោះឲ្យដឹងថា «ញុមជួនពរអោយអ្នកទាំងពីស្រលាញ់គ្នារហូតណាមិត្ត ទោះអែងទាំងពីមិនបានការក៏ដោយ ពួកឯងបានសែន មានត្រឹមក្បាលជ្រូកមួយ និងមាន់ស្ងោមួយ ក៏អាចបញ្ជាក់ពីក្តីស្រលាញ់បានដែរ» ៕

ចំពោះប្រិយមិត្តវិញយល់យ៉ាងណាដែរ? វីដេអូខាងក្រោម៖






ប្រភព៖ ខ្មែរឡូត
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email