loading...
Loading...

Friday, January 13, 2017

ចោរ​ថ្លើមធំ​ ធ្វើ​ឲ្យ​ភូមិ​-ឃុំ អស់​សុវត្ថិភាព​ ខណៈ​ផ្ទះលោកគ្រូបង្រៀន ក៏​មិនលើកលែង​...(មានវីដេអូ)

loading...

Loading...

បាត់ដំបង ៖ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបងបានឱ្យ​ដឹង​ថាមាន​ករណី​ចោរ​គាស់​ផ្ទះ​គ្រូ​បង្រៀន​​ម្នាក់រស់នៅផ្ទះលេខ២៦៥ ក្រុមទី១៤ ភូមិសូភី២ សង្កាតរតនះ ក្រុង/ខេត្តបាត់ដំបង ។

លោកអធិការនគរបាលក្រុងបានឲ្យដឹងថានៅវេលាម៉ោង១៤.០០នាទី ថ្ងៃទី១២ មករា ២០១៧ ដែល​​​​សង្ស័យ​ថាមាន ចោរ​​បានធ្វើ​សកម្ម​ភាព​​នៅ​ចន្លោះ​ពេលប្រហែលម៉ោង​៧​ព្រឹក ទៅ​ម៉ោង​១២​ថ្ងៃត្រង់​ ស្ថិត​នៅ​ចំណុច​ភូមិកើតហេតុខាងលើបាន​បង្កឲ្យមានការភ្ញាក់​ផ្អើលមួយ ពេលដែលគ្រូបង្រៀនរូបនោះបាន ត្រឡប់មកផ្ទះវិញ ដោយ​ចោរ​​នោះបានប្រមូល​​យក​ទ្រព្យសម្បត្តិ​បើសរុប​ជាទឹក​​ប្រាក់​ប្រហែល​ជាង​១​ម៉ឺន​ដុល្លា ។

ប្រភព​ពីបុរស​ជាម្ចាស់ផ្ទះ​ ​ឈ្មោះ​ម៉​ម ម៉ា​រិ​ន អាយុ​៤៦​ឆ្នាំ ជា​គ្រូបង្រៀនមាន​ទីលំនៅ​ក្នុងចំណុចកើតហេតុខាងលើ ។ រីឯ​ក្រុម​ចោរ​មិនបានដឹងពីចំនួនដែល​ធ្វើ​សកម្មភាព​គាស់​ទ្វារចង្អួច​ក្រោយ​ពីចូល​ទៅ​កាត់​ចំរឹង​បង្អួចដែក​បានជ្រុះរ៉ាយពាយនិងរើ​កកាយអីវ៉ាន់​​ពេញ​ផ្ទះ។
ម្ចាស់ផ្ទះ​បានឲ្យដឹងថារាល់ពេលមុនចេញទៅធ្វើការគាត់បាន​ចាក់សោ​ផ្ទះជាប្រចាំនៅពេលព្រឹក​ៗឡើងបន្ទាប់ពីគាត់​បានចេញ​ទៅ​បង្រៀន​សិស្សចំពោះ​ប្រពន្ធ​របស់គាត់ក៏​មិន​នៅផ្ទះ​នោះដែរ ។ រីឯទ្រព្យ​សម្បត្តិ​ដែល​ត្រូវ​ចោរ​ប្រមូលយក​​ទៅត្រូវម្ចាស់​​ផ្ទះបានរៀប​រាប់ឲ្យដឹង​​ថា មាន​ខ្សែ​.​ក​មាស​១​តម្លឹង​កន្លះ​ បន្តោង​ព្រះ​ស្រោបមាស​១ ទម្ងន់​៣​ជីនិងខ្សែដៃ​​មាស​១ខ្សែទម្ងន់​៥​ជី​ផងខ្សែដៃ​ប្លា​ទី​ន​ដាំ​ពេជ្រ​១​ខ្សែទៀត តម្លៃ​៣៧០០​ដុល្លារ​អាមេរិក ចិញ្ចៀន​២​វង់ស្មើរតម្លៃ៦០០​ដុល្លារ​ លុយ​ខ្មែរ​ប្រមាណ៣​លាន​៦​សែន​រៀល​និងប្រាក់​៦៥០​$កាត​អេ​ធី​អឹ​ម​១សន្លឹក ព្រមទាំងសៀវភៅឯកសារ​ស្នាក់នៅមួយ​ចំនួន​ ។

សមត្ថកិច្ច​ជំនាញ​បានកំពុង​ធ្វើការត្រួត​ពិនិត្យ​ជុំវិញហេតុការនៅផ្ទះ​កើតហេតុ ដើម្បី​ស្វែងរក​វត្ថុតាងនិងមុខសញ្ញាចោរនោះដើ​ម្បីមកផ្តន្ទាទោសទៅផ្លូវច្បាប់ ៕




សូមទស្សនាវីដេអូ៖


ផ្តល់សិទ្ធិដោយ៖ vd7news
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email