Loading...

Saturday, January 14, 2017

រហូត​មកដល់​ព្រឹកនេះ​ លោក ឌិន ពុ​ទ្ធី ត្រូវបាន​ដោះលែងឲ្យមានសេរីភាពហើយ...


បន្ទាយមានជ័យ៖ នៅ​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នេះ​បើតាមការ​សេចក្តីរាយការណ៍​ពីមន្ត្រី​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យបានឲ្យដឹងថា លោក ឌិន ពុ​ទ្ធី ដែល​ជាប់ចោទ​រឿង​បើក​រថយន្តបុក​មន្ត្រី​អន្តោ​ប្រវេ​ស​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ត្រូវបាន​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ សម្រេច​ឱ្យនៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន នៅក្នុង​សវនាការ កាលពី​ម្សិលមិញ។

លោក គីម សុជាតិ មេធាវី​ការពារ​ក្ដី​លោក ឌិន ពុ​ទ្ធី បញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី១៣ ខែមករា​ថា ក្រោយ​បើកសវនាការ​ជា​អសាធារណៈ លោក ងួន រតនា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ សម្រេច​ដោះលែង​លោក ឌិន ពុ​ទ្ធី ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ដោយ​ភ្ជាប់​លក្ខខណ្ឌ​ពោលគឺ​មិនត្រូវ​ផ្លាស់ប្ដូរ​ទីលំនៅ និង​ត្រូវ​ចូល​បំភ្លឺ​តាម​ដីកាកោះ​របស់​តុលាការ​ជាដើម។ សវនាការ​នេះ​គឺ​គ្មាន​វត្តមាន​លោក ឌិន ពុ​ទ្ធី នោះទេ តែ​មេធាវី លោក គីម សុជាតិ ការពារ​ក្ដី​លោក ឌិន ពុ​ទ្ធី បាន​ចូលរួម​សវនាការ​ដើម្បី​តតាំង​នីតិវិធី។
សូម​ជំរាប​ថា កាលពី​រសៀល​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ នៅត្រង់​ក្បាលស្ពាន​មិត្តភាព​កម្ពុជា-ថៃ ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត រវាង​ថយ​ន្ត​ម៉ាក LEXUS RX300 ពាក់​ស្លាក់​លេខ ប-ជ 2A 5484 ពណ៌​ស្ករ បើកបរ​ដោយ លោក ឌិន ពុ​ទ្ធី ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជាមួយ លោក​វរសេនីយ៍ត្រី ឈាន ពិសិដ្ឋ នាយរង​ប៉ុស្តិ៍​អន្តោប្រវេសន៍​ប៉ោយប៉ែត ដែល​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅលើ​ស្ពាន​មិត្តភាព​កម្ពុជា-ថៃ។ ករណីនេះ​សមត្ថកិច្ច​ក៏បាន ឃាត់ខ្លួន លោក ឌិន ពុ​ទ្ធី អ្នកបើកបរ​រថយន្ត​បញ្ជូនទៅ​តុលាការភ្លាមៗផងដែរ ហើយ​តុលាការខេត្ត​បន្ទាយមានជ័យ បានសម្រេច​ឃុំខ្លួន លោក ឌិន ពុទ្ធិ បណ្តោះអាសន្ន​តែម្តង។

សូមបញ្ជាក់ថា អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ និង​ក្រសួងមហាផ្ទៃ បានចេញ​សេចក្តីថ្លែងការណ៍​ជុំវិញ​ករណី គ្រោះថ្នាក់​ចរាច​ណ៍​នេះ៕


ផ្តល់សិទ្ធិដោយ៖ VD7NEWS
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email