Loading...

Thursday, January 5, 2017

ហ្វីលីពីន​ ផ្ដាច់​ខ្លួន​ចេញ​ពី​ អាមេរិក​ ចូលរួម​ជា​មួយ​ រុស្ស៊ី ​និង ​ចិន ​គឺ​ជា​ការពិត​


នាវា​ចម្បាំង​ពីរ​គ្រឿង​របស់​កងទ័ព​ជើង​ទឹក​ រុស្ស៊ី​ បាន​ទៅ​ដល់​កំពង់ផែ​ទីក្រុង​ ម៉ានីល​ ស្រប​ពេល​ដែល​ប្រធានាធិបតី​ រ៉ូទ្រីកូ ឌូតឺតេ​ (Rodrigo Duterte)​ កាត់​បន្ថយ​ទំនាក់​ទំនង​យោធា​ជា​មួយ​ សហរដ្ឋ​អាមេរិក​ ហើយ​ងាក​ទៅ​រក​ប្រទេស​ រុស្ស៊ី ​និង​ ចិន ។​

លោក ​ឌូតឺតេ ​បាន​ឡើង​ទៅ​លើ​នាវា​មួយ​គ្រឿង​របស់​ រុស្ស៊ី ​ដើម្បី​ស្វាគមន៍​ទំនាក់​ទំនង​ដែល​កាន់​តែ​ជិត​ស្និត​រវាង​កងទ័ព​ ហ្វីលីពីន​ និង​ រុស្ស៊ី ​ក្រោយ​ពី​លោក​ប្រធានាធិបតី​ យល់​ស្រប​កាល​ពី​ខែ​ វិច្ឆិកា​ តាម​ការ​ផ្ដល់​យោបល់​ពី​ក្រុម​អ្នក​សម្រេច​នយោបាយ​ ឲ្យ​កាត់បន្ថយ​សមយុទ្ធ​យោធា​រួម​គ្នា​ជា​មួយ​ អាមេរិក ។​ លោក ​ឌូតឺតេ​ ចាត់​ទុក​ទស្សនកិច្ច​របស់​នាវា​កងទ័ព​ជើងទឹក​ រុស្ស៊ី ​ទាំង​ពីរ​គ្រឿង​ ថា​ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​មិត្តភាព​រវាង​កងទ័ព​ជើងទឹក​នៃ​ប្រទេស​ទាំង​ពីរ ។​


ចាត់​តាំង​ពី​ឡើង​កាន់​តំណែង​ក្នុង​ខែ ​មិថុនា​ លោក​ ឌូតឺតេ ​បាន​លើក​ឡើង​ជា​ញឹក​ញាប់​នូវ​សម្ពន្ធភាព​យោធា​ជា​មួយ​ សហរដ្ឋ​អាមេរិក ​ដែល​បន្ត​ច្រើន​ទសវត្ស​ ហើយ​នៅ​ទី​បំផុត​បាន​ប្រកាស​ផ្ដាច់​ខ្លួន​ចេញពី​ សហរដ្ឋ​អាមេរិក​​ ក្រោយ​ពី​បាន​ជួប​ជា​មួយ​នឹង​ប្រធានាធិបតី ​ចិន ​លោក ​ហ្ស៊ី ជីនពីង​ ក្នុង​ទីក្រុង​ ប៉េកាំង​ ព្រមទាំង​បញ្ជាក់​ថា​នឹង​បបួល​លោក​ វ្លាឌីមៀ ពូទីន​ រួម​ជា​មួយ​ប្រទេស​ ចិន​ ដើម្បី​ទប់ទល់​នឹង​ពិភពលោក​ដែល​ដឹកនាំ​ដោយ ​អាមេរិក ។​

អ្នក​ជំនាញ​ផ្នែក​ការពារ​ជាតិ​ រុស្ស៊ី ​នៃ​សាកលវិទ្យាល័យ​ Curtin ​ទីក្រុង ​Perth ​ប្រទេស​ អូស្ត្រាលី ​លោក​ ​Alexey Muraviev​ យល់​ថា​ ទំនាក់​ទំនង​ដែល​ជិតស្និទ្ធ​ជាង​មុន​រវាង​ទីក្រុង​ មូស្គូ​ និង​ទីក្រុង​ ម៉ានីល​ កើតឡើង​ស្របពេល​ដែល​លោក ​ពូទីន ​មានបំណង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច ​ការទូត ​និង​យោធា​ជា​មួយ​ទ្វីប​អាស៊ី ។​ លោក​ Alexey ​បន្ថែម​ថា ​ទំនាក់ទំនង​នេះ​ មាន​សារសំខាន់​ជា​សារវន្ត​នៃ​​ភាព​ជាក់​ស្ដែង​ដែល​ថា​ ប្រទេស​ ហ្វីលីពីន ​គឺ​ជា​យុថ្កា​ដ៏​សំខាន់ ​និង​យូរអង្វែង​​​សម្រាប់​វត្តមាន​កងទ័ព​ អាមេរិក​ ក្នុង​តំបន់ ។​

លោក ​Alexey ​បញ្ជាក់​ថា ​កាល​ពី​ខែ​មេសា​ឆ្នាំ​ ២០១៦​ មាន​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​មួយ​ ក្នុង​ទីក្រុង ​មូស្គូ​ រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ រុស្ស៊ី​ ជាមួយ​សមភាគី​មក​ពី​ប្រទេស​ទាំង​ ១០​ របស់​សហគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ។​ ប្រទេស​ រុស្ស៊ី ​ប្រហែល​កំពុង​សម្លឹង​ទៅ​រក​កំពង់ផែ​ទាំងឡាយ​នៅ​អាស៊ីអាគ្នេយ៍​ សម្រាប់​មូលដ្ឋាន​កងទ័ព​ជើងទឹក​របស់​ខ្លួន​ ក្នុង​នោះ​មាន​កំពង់ផែ​ ហ្វីលីពីន​ វៀតណាម ​សិង្ហបុរី​ និង​ ប៉ាគីស្ថាន ។​

សូមទស្សនាវីដេអូ៖


ប្រភពៈ​ straitstimes​
ប្រែសម្រួល៖ KNNASIA

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email