Loading...

Saturday, January 14, 2017

ក្តៅៗ ស្តែងៗក្នុងវីដេអូ!! យន្តហោះចម្បាំងថៃ «ធ្លាក់ឆេះខ្ទេច និងស្លាប់ពីឡុត» ក្នុងការហោះ​សម្តែងរាងនៅ​ខេត្តស៊ុងក្លា! (មានវីដេអូ)


(បាងកក)៖ យន្តហោះចម្បាំងរបស់ថៃមួយគ្រឿង ដែលចូលរួមនៅក្នុងការហោះសម្តែងសមត្ថភាពនៅក្នុងទីក្រុងហាត់យ៉ៃ ​នៃខេត្តស៊ុងក្លា ភាគខាងត្បូងប្រទេសថៃបានធ្លាក់ បណ្តាលឲ្យអាកាសយានិកនៅលើនោះ​ម្នាក់បាត់បង់ជិវិតភ្លាមៗ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មានបាងកកប៉ុស្តិ៍ នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែ មករា ឆ្នាំ២០១៧។

យន្តហោះខាងលើនេះមានឈ្មោះ Jas 39 Gripen បានធ្លាក់បុកជុលនឹងផ្លូវហោះហើររបស់វាតែម្តង នៅវេលាម៉ោង ៩៖២០នាទីព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងនៅទីក្រុងបាងកក)។ អាកាសយានដ្ឋានទីក្រុងហាត់យ៉ៃ ដែលជាតំបន់រមណីយដ្ឋានដ៏ល្បីរបស់ប្រទេសថៃ ស្ថិតនៅភាគខាងត្បូងនោះត្រូវបាន​បិទ​ជាបណ្តោះ​អាសន្ន ផងដែរ ហើយអាកាសចរណ៍ផ្សេងៗត្រូវបានប្តូរជើងហោះហើរទៅកាន់​ព្រលានយន្តហោះ ក្រាប៊ី វិញ។
កងទ័ពជើងអាកាសថៃ បានអំពាវនាវឲ្យប្រជាជនថៃ កុំបង្ហោះ ឬចែកចាយវីដេអូស្តីពីការធ្លាក់យន្តហោះខាង​លើនេះ ទៅក្នុងបណ្តាញសង្គមនានាជាពិសេស ហ្វេសប៊ុក។ ដោយឡែកការស៊ើបអង្កេតរកមូលហេតុនៃការ​ធ្លាក់ (ដែលទំនងជាការហោះខុសបច្ចេកទេស) គឺអាជ្ញាធរបានចាប់ផ្តើមហើយ៕



សូមទស្សនាវីដេអូ


ប្រភព៖ FreshNewsAsia
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email