Loading...

Friday, January 13, 2017

ចៅស្រីអតីតបរវកញ្ញាលេខ៤ សម័យសង្គមរាស្រ្តនិយម ស្វែងរកថ្នាំដែលអាចព្យាបាលជំងឺក្រិនថ្លើមមក្រិតធ្ងន់ធ្ងរ ជូនលោកយាយ!!


ភ្នំពេញ៖ តាមប្រភពព័ត៌មានពីគណនីហ្វេសប៊ុកឈ្មោះ «Henna Moniroth Both» ផុសកាលពីថ្ងៃ៨ ខែមករាកន្លងទៅនេះ បានបង្ហោះសារមួយថា លោកយាយរបស់ខ្លួន ដែលជាអតីតបរវកញ្ញាលេខ៤ នៃសង្គមរាស្រ្តនិយម កំពុងឈឺជំងឺក្រិនថ្លើមមក្រិតធ្ងន់ធ្ងរ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅពេទ្យជោរៃខ្មែរយើង តាំងពីកាលលោកយាយនៅអាចដើរបាន រហូតដល់ពេលនេះ គាត់សម្រាកលើកន្ទេលហើយ មិនអាចដើរ។ ថ្មីៗនេះលោកពេទ្យ សម្រេចលែងបន្តថ្នាំព្យាបាលឲ្យលោកយាយទៀតហើយ ព្រមទាំងណែនាំថា ឲ្យទុកតាមដំណើរចុះ ឲ្យគាត់ញាំុអី្វៗតាមចិត្ចចុះ ធ្វើមេចឲ្យតែគាត់សប្បាយចិត្តទៅបានហើយ។
តាមប្រភពពីគណនីហ្វេសប៊ុកលើបានថ្លែង និងលើកជាសំនួរថា៖
«គ្រាន់តែចង់សួរថាបើព្យាបាលអ្នកជំងឺនឹងមិនជាទេ ម៉េចមិនប្រាប់អោយយកទៅក្រៅប្រទេសតាំងពីយូរ? សម្ងំព្យាបាលយកលុយគ្នាដល់ទៅ៤ឆ្នាំ ហើយដល់ពេលអ្នកជម្ងឺខ្សោយខ្លាំងទៅណាលែងកើត ប្រាប់ថាអស់លទ្ធភាពហើយ ចឹងមិនម៉េចប្រាប់ភ្លាមពេលដែលគាត់អាចមានកំលាំងជិះឡាន រឺយន្តហោះកើតទៅ? ទុកអង្គាមឆ្នឹង គ្នា បឺតខួរទាល់តែអស់សល់កាកបានព្រមខ្ជាក់ហើយប្រាប់អា អស់សមត្ថភាព ។ នេះហើយជាមូលហេតុដែលប្រជាជនខ្មែរបាត់ជំនឿលើពេទ្យខ្មែរ លើការព្យាបាលក្នុងស្រុក ព្រោះតែពេទ្យនិយាយបាតដៃខ្នងដៃគ្មានការទទួលខុសត្រូវ និយាយមិនត្រង់ មិនពិត ។ពីម្សិលទៅមើលគាត់ គាត់និយាយថាសង្ស័យយាយនៅមិនទាន់មើលចៅទួតរបស់ស្រីរត្ន័ទេ:'( ខ្ញុំខំនិយាយលួងគាត់ លើកទឹកចិត្តគាត់ថាមិនអីទេយាយ យាយទើបតែ ៦៦ឆ្នាំ យាយនឹងនៅទាន់ (និយាយទាំងអួលដើមក) ។ ចុងក្រោយតើមានអ្នកណាធ្លាប់មានបទពិសោធន៍មានបងប្អូនកើតជំងឺនេះ ដល់កំរិតនេះ ហើយអាចពន្យាជីវិត រឺ ព្យាបាលអោយជា រឺ អត់? បើមានសូមអាណិត មេត្តាជួយចែករំលែកបទពិសោធន៍ផង។» 
ប្រភពពីគណនីហ្វេសប៊ុកលើ ក៏អំពាវនាវផងដែរថា ប្រសិនបងប្អូនខ្មែរយើងណា ធ្លាប់មានបទពិសោធន៍ មានសាច់ញាតិកើតជំងឺដូចបានរៀបរាប់ខាងលើ អាចដឹងពីវិធី ពន្យាជីវិត ឬព្យាបាលឲ្យជាបាន សូមមេត្តាអាពិត ជួយចែករំលែកបទពិសោធន៍ផង៕

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email