Loading...

Sunday, January 15, 2017

វត្តប្រាសាទនាងខ្មៅអំពាវនាវរកជំនួយ ខណៈមានសមណៈសិស្សរហូតដល់ ៤១៨អង្គ!!


ខេត្តតាកែវ៖ វត្តប្រាសាទនាងខ្មៅ ស្ថិតនៅភូមិចារ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ជាវត្តដ៌ល្បីល្បាញខាងបង្ហាត់បង្រៀនភាសាបាលី និងទេព្យកោសល្យទេសនាទាំងភិក្ខុសាមណេរគឺសុទ្ធតែមានថ្វីមាត់និងចំណេះល្អៗ ហើយយើងសង្កេតឃើញថាវត្តនេះសំបូរដោយនេនតូចៗមកពីបណ្តាខេត្តបណ្តាស្រុកផ្សេងមកបួសរៀននៅក្នុងវត្តប្រាសាទនាងនេះហើយក៌មានព្រះគ្រូរមហាធម្មកថិក ជួន កក្កដា ដើរតួជាម៉ែផងជាឪពុកផងចិញ្ចឹមនេនតូចៗក្នុងវត្តទាំងអស់ដោយការបង្ហាត់បង្រៀននិងប្រៀនប្រដៅល្អៗតាមគន្លងពុទ្ធឱវាទ។

ដោយឃើញភាពអស្ចារ្យរបស់នេនតូចៗមានអាយុប្រហែល11ឬ16ឆ្នាំអាចទេសនាបានដោយស្ទាត់ជំនាញនិងការសង្កេតឃើញរបស់ខ្ញុំដោយមានប្អូនថ្លៃមួយអង្គបួសនៅទីនោះផងគឺវត្តនៅមានការខ្វះខាតជំនួយជាស្បៀងអាហារដូចជាអង្ករស្ករប៊ីចែងអំបិលនិងភេសជ្ជៈផ្សេងៗសម្រាប់ផ្គត់ផ្គង់ចង្ហាន់ប្រចាំថ្ងៃដល់សមណះសិស្សទាំង418អង្គ។

ដូច្នេះខ្ញុំបាទ សៀក ប៊ុនណារី មានគំរោងប្រមូលថវិកាពីញាតិញោមបងប្អូនសប្បុរសជនទាំងក្នុងប្រទេសនិងក្រៅប្រទេសដើម្បីទិញអង្ករមីត្រីខកំប៉ុងប្រគេនដល់នេនតូចៗគ្រាន់ជួយរំលែកផលលំបាកខ្លះក្នុងការឆាន់ចង្ហាន់ប្រចាំថ្ងៃ។

សូមញាតិញោមពុទ្ធបរិស័ទសប្បុរសជនជិតឆ្ងាយធ្វើទានជាមួយខ្ញុំបាទដោយក្តីជ្រះថ្លាផងចុះ
លេខខ្ញុំបាទទទួលជំនួយ 098335544 068335544

អត្ថបទខាងលើផ្តល់ដោយប្រភព៖ Lyhos San 

















loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email