Loading...

Monday, January 16, 2017

​ប្រទះ​សត្វ​ចម្លែក​​មាត់​វែង​ដូច​ក្រពើ​ ស្បែក​រលោង​ដូច​ត្រី​​ដូហ្វីន​


ក្រុម​អ្នក​នេសាទ​ចិន​​បាន​ភ្ញាក់​ផ្អើល​ខ្លាំង​ក្រោយ​​​​​​​ប្រទះ​ឃើញ​​​សត្វ​ចម្លែក​​​​​​ក្នុង​ទឹក​មួយ​ក្បាល​​​។ នេះ​បើ​តាម​​សារព័ត៌មាន​​ចិន People Daily។

ហេតុការណ៍​ខាង​លើ​​បាន​កើត​ឡើង​នៅ​​ទី​ក្រុង Zhoushan ខេត្ត​ Zhejiang ភាគ​ខាង​កើត​ប្រទេស​ចិន។ ​មាន​មតិ​​​ជា​ច្រើន​​បាន​លើក​​ឡើង​ថា​សត្វ​​មួយ​​ក្បាល​ខាង​លើ​ជា​សត្វ​​ត្រី​​ផ្សោត​ដូហ្វីន ចំណែក​អ្នក​ខ្លះ​ទៀត​​ថា​វា​ជា​​ក្រពើ​។

ទោះ​ជា​យ៉ាង​ណា​ពុំ​​​មាន​​​នរណា​ម្នាក់​ហ៊ាន​អះអាង​បញ្ជាក់​​​​ឲ្យ​ច្បាស់​ពី​​សត្វ​​​ចម្លែក​មាត់​វែង​ដូច​ក្រពើ​និង​ស្បែក​​រលោង​ដូច​សត្វ​ត្រី​ផ្សោត​ដូហ្វីន​នោះ​ទេ​។ យ៉ាង​ណា​ក្ដី​​​​​​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​​ធម្មជាតិ​​ចិន​​បាន​ឲ្យ​ដឹង​ថា​​​វា​ដូច​ជា​សត្វ​​ត្រី​បាឡែន​ចំពុះ​ដែល​រស់​នៅ​​​​ក្នុង​ទឹក​ជ្រៅ​។

រូប​​សត្វ​ចម្លែក​ខាង​លើ​ពេល​នេះ​​​កំពុង​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​​ក្នុង​បណ្ដាញ​​ទំនាក់​ទំនង​សង្គម​ចិន៕




ប្រភព៖ people​​​​​​​​​​​​​​​​
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email