Loading...

Tuesday, January 10, 2017

ជំនឿសាសនាប្លែកៗនៅជប៉ុន ងូតត្រាំទឹកកក!!


ប្រទេសជប៉ុន៖ ពិតប្រាកដណាស់ដែលយើងទាំងអស់គ្នា តែងតែបានលឺនូវរឿងជំនឿសាសនាប្លែកៗ ចេញពីបណ្ដាប្រទេសមួយចំនួនដូចជា ឥណ្ឌា និងប្រទេសនៅតំបន់អាហ្រ្វិក។ ងាកមកមើល ប្រទេសជប៉ុន ដែលត្រូវបានទទួលស្គាល់ថាជាប្រទេស មានសក្ដានុពលខ្លាំងក្លាលើផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ក៏មានប្រពៃណីចម្លែកគួរឲ្យចាប់អារម្មណ៍ដែរ។

នៅកំឡុងពេលដើមឆ្នាំថ្មី ជាពិសេសនៅរាល់ថ្ងៃអាទិត្យសប្ដាហ៍ទី២ ប្រជាជននៅក្នុងទីក្រុងតូក្យូ បានជួបជុំគ្នានៅក្នុងវិហារសាសនា ស៊ីនតូ (Shinto) ដើម្បីត្រៀមខ្លួនក្នុងការងូតត្រាំទឹកកក ដែលអ្នកចូលរួមទាំងអស់ត្រូវស្លៀកសម្លៀកបំពាក់ប្រពៃណីពណ៌ស ហើយចូលទៅត្រាំ និងអោបផ្ទាំងទឹកកកក្នុងអាង ដែលមានសីតុណ្ហភាព ២អង្សា។ ប្រជាជនជប៉ុនមានជំនឿថា ការត្រាំទឹកកកដ៏ត្រជាក់នេះអាចជួយលាងសម្អាតនូវចង្រៃឆ្នាំចាស់ ព្រមទាំងធ្វើចិត្ត គំនិត និងអារម្មណ៍របស់ពួកគេបានជ្រះថ្លា និងធ្វើឲ្យជីវិតរបស់ពួកគេក្នុងឆ្នាំថ្មីនេះ ពោរពេញដោយភាពរីករាយ។


យ៉ាងណាមិញ ការចុះទៅត្រាំក្នុងអាងទឹកកកដ៏ត្រជាក់នេះ ទាមទារឲ្យមានការអត់ធ្មត់ខ្លាំងបំផុត។ ជួបជាមួយនឹងអ្នកស្រី Miho Hewa អាយុ ៤៨ឆ្នាំ ដែលបានចូលរួមសកម្មភាពនេះ ក្នុងចំណោមអ្នកចូលរួម ១០០នាក់ និងធ្វើឡើងកាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានឲ្យដឹងថា «ដោយសារតែធាតុអាកាសចាប់ផ្ដើមកាន់តែអាក្រក់ទៅៗ ជារៀងរាល់ឆ្នាំ បានធ្វើឲ្យកូន និងស្វាមីខ្ញុំមានសុខភាពមិនល្អ ហើយពួកយើងមកទីនេះ ដោយសង្ឃឹមថា ការប៉ងប្រាថា្នដើម្បីទទួលបានសុខភាពល្អ នឹងបានសម្រេច»។ លើសពីនេះអ្នកស្រីមានជំនឿថា ការបន្សាំខ្លួនទៅនឹងសីតុណ្ណភាពដ៏ត្រជាក់នេះ នឹងអាចជួយអោយរាងកាយរឹងមាំ និងមានភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ។

ប្រជាជនជប៉ុនធ្វើការបួងសួង ដើម្បីសុខភាពល្អ ខណៈពេលត្រាំទឹកកកក្នុងពិធីបុណ្យ តើប្រិយមិត្តអាចត្រាំក្នុងទឹកកកសីតុណ្ហភាព ២អង្សាបានដែរឬទេ?


ប្រភព ៖ Chinadailyasia
ប្រែសម្រួល៖ ខ្មែរឡូត
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email