Loading...

Saturday, January 14, 2017

ស្លុងអារម្មណ៍នឹងវីដេអូដំបូងគេពី "មុន​ដំបូង​ខ្មែរ​ក្រហម​បាន​សម្លាប់​ប៉ា​របស់​ខ្ញុំ"


៤ ម៉ោង​មុន​នេះ​ទំព័រ​ Facebook ​ផ្លូវ​ការ​របស់​ភាពយន្ត​ "មុន​ដំបូង​ខ្មែរ​ក្រហម​បាន​សម្លាប់​ប៉ា​របស់​ខ្ញុំ" ថត​ដោយ​តារា​លំដាប់​ពិភពលោក​អ្នក​ស្រី​ Angelina Jolie បាន​បញ្ចេញ​វីដេអូ​ខ្លី​មួយ​របស់​ភាពយន្ត​ដែល​នឹង​បើក​សម្ពោធ​ខែ​ក្រោយ​នេះ។

ក្នុង​វីដេអូ​ខ្លី​មាន​បង្ហាញ​​បច្ចេកទេស​ថត​ រួម​ទាំង​ឈុត​ឆាក​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ចង់​តែ​ទស្សនា​ភាពយន្ត​ពេញ​ភ្លាមៗ​តែ​ម្ដង។ អម​ជា​មួយ​វីដេអូ​ខ្លី​នេះ​ក៏​មាន​ជា​ការ​រៀបរាប់​ថា​ “«មុន​ដំបូង​ខ្មែរ​ក្រហម​បាន​សម្លាប់​ប៉ា​របស់​ខ្ញុំ» គឺ​ជា​ការ​ចង​ចាំ​ដ៏​ឈឺ​ចាប់​របស់​ អ្នក​និពន្ធ​សៀវភៅ​ និង សកម្មជន​ការពារ​សិទ្ធិ​​មនុស្ស​ អ្នកស្រី លឿង ​អ៊ឹង​ ដែល​បាន​រួច​ផុត​ជីវិត​ពី​របប​ខ្មែរ​ក្រហម​យ៉ាង​សាហាវ​យ៉ង​ខ្នង​ នៅ​ចន្លោះ​ឆ្នាំ​ ១៩៧៥​ ដល់ ១៩៧៨។ ព្រឹត្តិការណ៍​នេះ​បាន​កើត​ឡើង ពេល​ខ្មែរ​ក្រហម​បាន​ឡើង​កាន់​អំណាច​កាល​ពី​អ្នក​ស្រី​នៅ​អាយុ​ ៥ ​ឆ្នាំ ​ដល់​ ៩​ ឆ្នាំ។ ខ្សែ​ភាពយន្ត​នេះ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ ស្មារតី​យ៉ាង​មោះមុត​ និង ការ​តស៊ូ​យ៉ាង​ប្ដូរផ្ដាច់​របស់ គ្រួសារ​អ្នក​ស្រី​ លឿង ដើម្បី​បាន​រស់​នៅ​ជា​មួយ​គ្នា​យ៉ាង​វេទនា​អំឡុង​សម័យ​ខ្មែរ​ក្រហម។



រំលឹក​ថា​ ភាពយន្ត​​បែប​ប្រវត្តិសាស្ត្រ​ដែល​ប្រជាជន​ខ្មែរ​ទន្ទឹង​រង់ចាំ​នេះ​នឹង​បើក​សម្ពោធ​នៅ​ថ្ងៃ​ទី​ ១៨ កុម្ភៈ ខាង​មុខ​នេះ​នៅ​ខេត្ត​សៀមរាប ហើយ​ក៏​នឹង​មាន​​ដាក់​ឲ្យ​ទស្សនា​លើ​​សេវាកម្ម​​កម្សាន្ត​ Netflix នៅ​ខែ​កញ្ញា៕​​​​​

ប្រភព៖ Facebook Page First They Killed My Father
ប្រែសម្រួល៖ Sabay News
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email