Loading...

Thursday, January 12, 2017

តាចាស់អាយុ ៧០ឆ្នាំម្នាក់ធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃកំពុង​ដេក​សម្រាកក្នុង​រោង​ប្រក់​តង់​ជិត​ប្រឡាយ​ទឹក​ស្អុយ​រង់​ចាំ​អ្នក​ជួយ​ឧបត្ថម្ភ!!


ភ្នំពេញ៖ តាមប្រភពព័ត៌មានពីវិបសាយ ខ្មែរញូរ ចុះថ្ងៃទី១២​ ខែមករានេះបានឲ្យដឹងថា។ ជា​រៀងរាល់ថ្ងៃ គេ​ឃើញ​បុរស​ជា​ជនអនាថាអាយុប្រហែល៧០ឆ្នាំ​ដើរ​រើស​អេតចាយ និង​បាន​ស្នាក់​នៅតាម​ចេតិយ​នៅក្នុង​វត្ត​ធម្ម​ត្រ័យ ស្ថិតនៅ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ តែ​ក្រោយមក​គេ​បានឃើញ​ជនអនាថា​បាន​រើ​អីវ៉ាន់​ទៅ​ប្រក់​តង់​នៅលើ​គម្រប​លូ​ក្បែរផ្លូវ​បេតុង​ទួល​ពង្រ មើលទៅ​គួរ​ឲ្យ​សង្វេគ​ណាស់ ។

ថ្មីៗនេះបុរស​ខាងលើ​បាន​ធ្លាក់ខ្លួន​ឈឺ ដេក​នៅ​លើដី​យ៉ាង​ដង្ហក់ រហូតមកដល់​ម៉ោង៩យប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ បុរស​រូបនោះ​ចេះតែមាន​អាកា​រៈ​ធ្ងន់ធ្ងរទៅៗ នៅពេលនោះ​អ្នកជិតខាង​ឃើញ​បាន​ទំនាក់​ទំ​នង់​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​មក​មើល ហើយ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទំនាក់ទំនង​ទៅខាង​រថយន្ត​សង្គ្រោះ​នៅតាម​ពេទ្យ​មួយចំនួន តែ​គ្មាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ ឬ​គ្លីនិក​ណា​មក​ដឹក​បុរស​អនាថា​រូបនោះ​យកទៅ​ព្យាបាល​ឡើយ ដោយ​ខាង​រថយន្ត​សង្គ្រោះបាន​ប្រាប់ថា រវល់​ជាប់​ដឹក​អ្នកជំងឺ​ផ្សេងទៀត បើ​ដឹក​ជនអនាថា​បែបនេះ​យកទៅ​ក៏​ពេទ្យ​មិន​ទទួល​មើល​ដែរ។​
គួរបញ្ជាក់ថា បុរស​ចំណាស់​អនាថា​ដែល​ធ្លាក់ខ្លួន​ឈឺ​រ៉ាំរ៉ៃ​នេះ​មិន​ត្រូវបាន​ស្គាល់ឈ្មោះ​ឡើយ អាយុ​ប្រហែល៧០ឆ្នាំ មុខរបរ​ដើរ​រើស​អេតចាយ ។ បច្ចុប្បន្នគាត់​កំពុង​ដេក​ឈឺ​នៅក្នុង​រោង​ប្រក់​តង់​ជិត​ប្រឡាយ​ទឹកស្អុយ​មួយកន្លែង​នៅក្បែរ​ផ្លូវ​បេតុង​ទួល​ពង្រ ស្ថិត​ក្នុងភូមិ២៤ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ៕

សូម​សប្បុរសជនមេត្តាជួយឧបត្ថម្ភគាត់ តាមការគួរផង!!​



ប្រភពព័ត៌មាន៖ Khmer News
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email