loading...
Loading...

Saturday, January 7, 2017

តស៊ូ​ដេក​ចាំម៉ូយ​ ដេក​ដល់​ដង្ហើម​ចុងក្រោយ​ ដាច់ខ្យល់​ស្លាប់​មិនបាន​ដឹកម៉ូយ​​...!!

loading...

Loading...

ភ្នំពេញ៖ កាលពីវេលា​ម៉ោង២រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧នេះ នៅចំនុចកើតហេតុ​ ទុល​មុខ​និង ក្រសួង​ធម្មការ និង​សាសនា ខាងត្បូង​រូបសំណាក់ សម្តេច​ជួន​ណាត ស្ថិតក្នុង​ស្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំកា​មន រាជធានី​ភ្នំពេញ។ ដោយ​បុរស​ជា​ជនរងគ្រោះម្នាក់​ ឈ្មោះ ឌិន បូ​ន​រិ​ន ភេទ​ប្រុស​អាយុ៤៨ មុខរបរ​អ្នករត់​ម៉ូតូ​កង់​បី។

យោងតាមប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យដឹងថា នៅ​​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​​ដេក​នៅលើ​ម៉ូតូ​កង់​បី​របស់ខ្លួន​ក្រោយមក​គេប្រទះឃើញ​ ​សង្ស័យ​ដូចជា​មិន​ស្រួល​ក៏បាន​ដើរទៅ​ដាស់​តែ​មិន​ងើប​សោះ​ក៏បាន​ដឹងថា​បុរសរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ ភ្លាមៗនោះ​អ្នក​ដែរ​ឃើញ​ក៏បានរ​ត់ទៅប្រាប់​សមត្ថកិច្ច​មូល​ដ្នា​ន​ឱ្យមក​មើល​ផងដែរ។

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​អោយ​រថយន្ត​ដឹក​សព​របស់​ជនរងគ្រោះ​យកទៅ​ទុក​នៅ​មន្ទី​ពេទ្យ​រុស្សី​រងចាំ​គ្រួសារ​សព​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី៕


ផ្តល់សិទ្ធិដោយ៖ VD7News.com
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email